website_news:2017120902

ដំណឹងល្អចំពោះបងប្អូនពលករខ្មែរដែលធ្វើការលក់ដូរនៅក្នុងផ្សារ និងនៅតាមតូប

http://pheaktraprak.com By เพียะตรา ประ September 8, 2017

ក្រសួងការងារថៃ÷ បន្ទាប់ពីក្រសួងការងារថៃបានបើកសិក្ខាសាលាប្រជុំស្ដីពីការស្ដាប់មតិយោបល់លើបញ្ហាច្បាប់គ្រប់គ្រងពលករបរទេសថ្មី ដែលមានការអញ្ជើញចូលរួមពីនិយោជក សហគមន៍ សហគ្រាស អង្គការ ផ្សេងនៅក្នុងប្រទេសថៃប្រទេសថៃ កាលពីម្សិលមិញរួចមក។

លោក Anan Chai Uthai Pattana អ្នកនាំពាក្យក្រសួងការងារថៃ បានផ្ដល់បទសម្ភាសន៍តាមរយៈប្រព័ន្ធទូរស័ព្ទទៅស្ថានីយវិទ្យុក្នុងស្រុករបស់ថៃ ស្ដីពីអាជីព39យ៉ាង ដែលហាមឃាត់មិនឲ្យពលករបរទេសធ្វើ ដោយលោក Anan Chai Uthai Pattani បានលើកឡើងថា ក្រោយពីបានស្ដាប់មតិយោបល់របស់កិច្ចប្រជុំ លោកនិងត្រៀមឯកសារដើម្បីធ្វើការស្នើសុំទៅគណ:រដ្ឋមន្ត្រីអោយពិចាណារលើច្បាប់គ្រប់គ្រងអាជីព ដែលហាមឃាត់មិនឲ្យពលករបរទេសធ្វើមួយចំនួនដូចជា, អ្នកលក់ដូរ, ជាងសំណង់, និងការងារអាជីពផ្សេងទៀត ដែលហាមឃាត់មិនឲ្យពលករបរទេសធ្វើ។

ក្នុងការផ្ដល់បទសម្ភាសន៍តាមរយៈប្រព័ន្ធ ទូរស័ព្ទ លោកAnan Chai Uthai Pattani បានមានប្រសាសន៍បន្ថែមទៀតថា ក្រសួងការងារថៃត្រៀម និងបញ្ជូល (ខហាមថ្មីៗ)មួយចំនួនទៀតដូចជាអាជីពសន្តិសុខរក្សាសណ្តាប់ធ្នាប់ ដោយបច្ចុប្បន្ននេះអាជីពនេះមិនទាន់មានការឃាត់នៅក្នុងច្បាប់ការងារថ្មីរបស់ថៃនៅឡើយ។

website_news/2017120902.txt · Last modified: 2017/09/12 15:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki