website_news:2017121002

បើកធ្វើប៉ាស្ព័រជូនពលករខ្មែរថ្ងៃដំបូង មនុស្សឡើងណែន

http://pheaktraprak.com/archives/ By เพียะตรา ประ October 12, 2017

បើកធ្វើប៉ាស្ព័រជូនពលករកម្ពុជាថ្ងៃដំបូង មនុស្សឡើងទីតាំងទីក្រុងបាងកកប្រទេសថៃ ថ្ងៃទី12.10.2017 ថ្ងៃនេះជាថ្ងៃដំបូងដែលគណៈកម្មការផ្តល់ភាពស្របច្បាប់ជូនពលករកម្ពុជា ចាប់ផ្តើមបើកត្រួតអត្តសញ្ញាណជូនបងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅធ្វើការក្នុងប្រទេសថៃ ដោយឡែកនៅក្នុងទីតាំងនីមួយៗដែលគណៈកម្មការផ្តល់ភាពស្របច្បាប់ជូនពលករកម្ពុជា បានកំណត់នៅក្នុងខេត្តរ៉ាក់យ៉ង, ទីក្រុងបាងកក, ស្រុកហាត់យ៉ៃខេត្តសង់ក្លា ។

នៅវេលាព្រឹកនេះទីតាំងដែលមាននិយោជកជូនពលករទៅធ្វើប៉ាស័្ពរច្រើនជាងគេគឺទីតាំងហាង(អីមផូលៀបឡាតប្លាវ)ជាន់ទី4 យើងឃើញថាទីតាំងនេះមានមនុស្សច្រើនជាងទីតាំងខេត្តរ៉ាក់យ៉ង។ ហើយព្រឹកនេះ គណៈកម្មការផ្តល់ភាពស្របច្បាប់ជូនពលករកម្ពុជា បានធ្វើប៉ាស្ព័រជូនបងប្អូនពលករកម្ពុជាដែលមានប័ណ្ណស៊ីជម្ពូធ្វើការទូទៅ,ប័ណ្ណស៊ីជម្ពូធ្វើការនេសាទ, និងបងប្អូនពលករ កម្ពុជាដែលបានសម្ភាសន៍រួចរាល់ ។

ដូចការជំរាបជូនខាងលើសូមបងប្អូនពលករកម្ពុជាយើងទាំងអស់ត្រៀមខ្លួននិងឯកសារដើម្បីទៅធ្វើប៉ាស្ព័រអោយបានត្រឹមត្រូវដូចដែល គណៈកម្មការផ្តល់ភាពស្របច្បាប់កម្ពុជាបានប្រកាស។

website_news/2017121002.txt · Last modified: 2017/10/12 13:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki