website_news:2017121003

សមត្ថកិច្ចថៃជួយរំដោះពលការនីអាយុក្រោម 18ឆ្នាំ ចំនួន 8នាក់ ពីហាងលក់គុយទាវ

http://pheaktraprak.com/archives/ By เพียะตรา ประ October 11, 2017

ខេត្តឆាកឈើងសៅ÷ កាលពីថ្ងៃទី06 ខែតុលា ឆ្នាំ2017 កន្លងទៅថ្មីនេះកម្លាំងសមត្ថកិច្ចថៃ សហការជាមួយភ្នាក់ងារអង្គការLPN ក្នុងប្រទេសថៃ បានធ្វើចុះអន្តរាគមន៍រំដោះពលការនីសញ្ជាតិភូមា ជាអនីតិជនចំនួន 10នាក់ នៅក្នុងហាងលក់គុយទាវមួយកន្លែង ស្ថិតនៅក្នុងឃុំខៅដីន ស្រុកបាងប៉ាកុង ខេត្ដឆាកឈើងសៅប្រទេសថៃ។ ក្នុងការចុះអន្តរាគមន៍ហាងលក់គុយទាវខាងលើនេះបានធ្វើឡើង បន្ទាប់ពីកម្លាំងសមត្ថកិច្ចមូលដ្ឋានថៃបានស្រាវជ្រាវដឹងថាហាងលក់គុយទាវ ខាងលើនេះបានជួលពលករដែលមានអាយុក្រោម18 ឆ្នាំចំនួន 8នាក់ និងគិតប្រាក់ឈ្នួលធ្វើការអោយពលករក្នុងតំលៃទៀប ខុសពីតំលៃដែលរាជរដ្ឋាភិបាលថៃបានកំណត់។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ចថៃ បានឲ្យដឹងថា ម្ចាស់ហាងលក់គុយទាវខាងនេះ បានធ្លាប់ប្រើអំពើហឹង្សាលើនារីពលករបរទេសនោះផងដែរ បច្ចុប្បន្នសមត្ថកិច្ចថៃកំពុងកសាងសំណុំរឿងដើម្បីដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីចាត់វិធានការវិធានការលើម្ចាស់ហាងលក់គុយទាវខាងលើនេះ។

website_news/2017121003.txt · Last modified: 2017/10/12 14:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki