website_news:2017130205

ពលករចំណាកស្រុកនៅតែប្រឈមនឹងការរំលោភបំពាន

http://www.postkhmer.com Mon, 13 February 2017 Cristina Maza

ភ្នំពេញៈ របាយការណ៍ថ្មីមួយដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Migration Suties បានបង្ហាញពីការសង្ស័យថាតើពលករចំណាកស្រុកគឺល្អសម្រាប់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាឬយ៉ាងណា? ខណៈពលករជាច្រើននៅតែប្រឈមនឹងការរំលោភបំពាន។

អ្នកជំនាញបានកត់សម្គាល់ឃើញជាយូរមក ហើយថាពលករចំណាកស្រុកហាក់មានការកើនឡើងខណៈដែលប្រទេសមួយនេះកំពុងតែមានការអភិវឌ្ឍ។ ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថាមានពលករចំណាកស្រុកបានកើនឡើងយ៉ាងខ្លាំង នៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះទន្ទឹមនឹងកំណើនសេដ្ឋកិច្ចក៏មានការកើនឡើងដែរ។ តាមការប៉ាន់ស្មានមានពលរដ្ឋកម្ពុជាប្រមាណមួយលាននាក់បានធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសក្នុងឆ្នាំ ២០១៣ ដែលភាគច្រើនក្នុងចំណោមពួកគេបានទៅធ្វើការនៅប្រទេសជិតខាងគឺប្រទេសថៃ។ អ្នកចេញរបាយ ការណ៍បានកត់សម្គាល់ថាទន្ទឹមនឹងនេះដែរក៏មានសុទិដ្ឋិនិយមផងដែរព្រោះការធ្វើចំណាកស្រុកទៅក្រៅប្រទេសបានជួយជំរុញដល់ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រ។ ជាមួយនឹងសុទិដ្ឋិនិយមនេះការធ្វើចំណាកស្រុកស្របច្បាប់ជារឿងមួយដែលគេគួរធ្វើ។

តាមរយៈការស្រាវជ្រាវរបស់លោកស្រី Maryann Bylander ដែលជាជំនួយការសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Lewis and Clark University បានបង្ហាញថាការធ្វើចំណាកស្រុកស្របច្បាប់ជាធម្មតាអាចធ្វើទៅបានសម្រាប់កម្មករដែលមានធនធាន ហើយជាការពិតណាស់គឺសម្រាប់ពលករដែលមានសមត្ថភាពតិចតួចក្នុងការបង់ថ្លៃសេវាកម្ម។ ប៉ុន្តែការកើនឡើងនូវឧបសគ្គជាច្រើនចំពោះពលករចំណាកស្រុកមិនទៀងទាត់ អាចធ្វើឲ្យមានការលំបាកជាច្រើនសម្រាប់ជនចំណាកស្រុកកម្ពុជាដែលមានជីវភាពក្រីក្រក្នុងការស្វែងរកឱកាសទៅធ្វើការនៅក្រៅប្រទេស។ លោកស្រីសរសេរថា៖ «ក្រុមអ្នកស្រាវជ្រាវ និងអ្នកបង្កើតគោលនយោបាយមួយចំនួនបានបញ្ជាក់ពីសារៈសំខាន់នៃការបង្កើតឱកាសសម្រាប់ពលករចំណាកស្រុកទៀងទាត់ និងស្របច្បាប់ដោយបានអះអាងថាការតស៊ូមតិអាចត្រូវធ្វើឡើងដើម្បីបើកឱកាសឲ្យពលករចំណាកស្រុកបច្ចុប្បន្នទទួលបានការធ្វើចំណាកស្រុកដោយស្របច្បាប់»។ លោកស្រីបន្ថែមថា៖ «មានការសន្យាជាច្រើនបានកើនឡើងដើម្បីគ្រប់គ្រង និងត្រួតពិនិត្យមើលពលករចំណាកស្រុកដោយបង្ខំសម្រាប់ជនក្រីក្រ»។ បន្ទាប់ពីបានពិនិត្យមើលទិន្នន័យរបស់ពលករកម្ពុជាដែលបានធ្វើចំណាកស្រុកទៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ីរួចមកលោកស្រី Bylander បានកត់សម្គាល់ឃើញថាអ្នកធ្វើចំណាកស្រុកទៅប្រទេសថៃជាញឹកញាប់គឺជាគ្រួសារដែលបាត់បង់ឱកាសហើយជាធម្មតាពួកគេមិនមានឯកសារត្រឹមត្រូវនោះទេ។ ទន្ទឹមនឹងនេះដែរអ្នកធ្វើចំណាកស្រុកទៅកាន់ប្រទេសម៉ាឡេស៊ីជាទូទៅគឺពួកគាត់ទៅតាមរយៈការជ្រើសរើសរបស់ក្រុមហ៊ុន និងមានថវិកាក្នុងការបង់ថ្លៃលើសេវាចាំបាច់ផ្សេងៗ។

លោកស្រី Bylander បានសរសេរថាខណៈពេលដែលមួយចំនួនទៀតហាក់ដូចជាមិនមែនត្រូវបានជ្រើសដោយងាយស្រួលនោះទេ។ ជាឧទាហរណ៍ការធ្វើចំណាកស្រុកដោយស្របច្បាប់គឺមិនមែនសុទ្ធតែមានសុវត្ថិភាពជាងការធ្វើចំណាកស្រុកមិនទៀងទាត់នោះទេ។ ស្ថានភាពផ្នែកច្បាប់ពេលខ្លះអាចចងឱ្យកម្មករធ្វើការឲ្យនិយោជកដោយពិបាកនឹងបង្ខំដែលជាហេតុធ្វើឲ្យពួកគេងាយរងគ្រោះនឹងរងការរំលោភបំពានជាដើម។ នៅក្នុងប្រទេសម៉ាឡេស៊ីជាកន្លែងដែលភាគច្រើននៃជនចំណាកស្រុកកម្ពុជាជាស្ត្រីធ្វើការតាមផ្ទះហើយមានករណីរំលោភបំពាន និងកេងប្រវ័ញ្ចជាច្រើនបានកើតឡើង និងត្រូវបានប្តឹងប្តល់។ ប៉ុន្តែបើយោងតាមលោក William Conklin ប្រធានអង្គការ NGO Solidarity Center ប្រចាំកម្ពុជាបានថ្លែងថាទាំងជនចំណាកស្រុកទៀងទាត់ និងមិនទៀងទាត់ប្រឈមនឹងឧបសគ្គដូចគ្នា។ លោក Conlin បញ្ជាក់ថា៖ «ដើម្បីអាចមានលទ្ធភាពទៅប្រទេសម៉ាឡេស៊ីបានគឺតម្រូវឲ្យមានពលករមានលុយជាមុនសិនគឺអ្នកត្រូវបង់លុយសម្រាប់ការជ្រើសរើសទៅធ្វើការនៅទីនោះ។ ដូច្នេះពលករទាំងនោះត្រូវមានបំណុលបន្ថែម។ ប៉ុន្តែប្រសិនបើពួកគេទៅធ្វើការសំណង់នៅប្រទេសថៃថាតើច្បាប់ និងបទដ្ឋានអន្តរជាតិត្រូវគេប្រកាន់ខ្ជាប់ដែរឬទេ? នៅប្រទេសទាំងពីរនេះគឺពលករចំណាកស្រុកកម្ពុជាប្រឈមនឹងហានិភ័យដូចគ្នា»៕ NS

website_news/2017130205.txt · Last modified: 2017/02/13 15:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki