website_news:2017130206

អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ជាបទល្មើសដែលស្មុគស្មាញ

http://www.cen.com.kh/local (ថ្ងៃទី 13 កុម្ភៈ 2017, ម៉ោង 02:03:PM) | ដោយ: កូឡាប

ភ្នំពេញ: បើតាមការឲ្យដឹងពីអគ្គស្នងការរងនគរបាលជាតិ បានបង្ហាញថា ស្ថានភាពបទល្មើស ពាក់ព័ន្ធអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ជាបទល្មើសសកល ហើយបទល្មើសដែលស្មុគស្មាញ គឺបទល្មើសជួញដូរមនុស្សឆ្លងដែន។

{{:website_news:bb2.jpg?200|

នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធវិធីប្រតិបត្តិការ និងការប្រើប្រាស់អាវុធ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅនាយកដ្ឋានប្រឆាំការជួញដូរមនុស្ស និងការពារអនីតិជន លោកស្រីឧត្តមសេនីយ៍ឯក យក់ សុខាអគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថា បុរស ស្ត្រី ពេញវ័យមួយចំនួនត្រូវបានគេនាំទៅធ្វើការងារខុសច្បាប់នៅក្រៅប្រទេស ពិសេសប្រទេសថៃ ហើយមានមួយចំនួនត្រូវគេលក់ឲ្យម្ចាស់ទូកនេសាទសមុទ្រ។ ស្ត្រីពេញវ័យមួយចំនួនទៀត ត្រូវគេលួង លោម បោកបញ្ឆោតយកទៅរៀបអាពាហ៍ពិពាហ៍ជាមួយបុរសជនជាតិចិនផ្ទុយពីឆន្ទៈ។ ចំពោះ ពលការនីដែលបម្រើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី មានខ្លះបាត់ទំនាក់ទំនង បាត់ខ្លួន ការ រំលោភ សិទ្ធ បង្ខិតបង្ខំកិច្ចសន្យា បើកប្រាក់ឈ្នួលមិនគ្រប់ និងដកលិខិតឆ្លងដែនជាដើម។

លោកស្រីអគ្គស្នងការរង មានប្រសាសន៍ទៀតថា អាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារបានប្តូររូបភាពពីចំហរ មកជាការលួចលាក់ ហើយជ្រកក្រោមរូបភាពស្របច្បាប់ដូចជា៖ ហាងម៉ាស្សា កោជប់ ខារ៉ាអូខេ ហាងលក់ កាហ្វេ អ៊ុតសក់ ផ្ទះសំណាក់ និងសណ្ឋាគារជាដើម ហើយបានប្តូរពីកន្លែងទីប្រជុំជនទៅតំបន់ជាយរាជធានី ភ្នំពេញ និងខេត្តកណ្តាល រួមទាំងបណ្តាខេត្តជាប់ព្រំដែន ដែលមានជីវភាពរីកចម្រើន។ ចំពោះស្ត្រីពេញវ័យមួយ ចំនួនត្រូវបានមេខ្យល់នាំយកពីជនបទមកទីក្រុង ដើម្បីរងការងារធ្វើរួចលួងលោមយកទៅជួញដូរ និងធ្វើអាជីវ កម្មផ្លូវភេទ។

លោកស្រីអគ្គស្នងការរង បញ្ជាក់ថា “បច្ចុប្បន្នកម្លាំងសមត្ថកិច្ចប្រឈមនឹងបទល្មើសថ្មី គឺការជួលឲ្យពរពោះ និងសម្រាលកូនឲ្យគេក្រោមរូបភាពអន្តរការីធ្វើការអូសទាញស្ត្រីដោយផ្តល់ថ្លៃឈ្នួលពី ១ម៉ឺនដុល្លារ ដល់ ១ម៉ឺន ២ពាន់ដុល្លារ និងមានការរៀបចំឯក សារ បញ្ជាក់អាពាហ៍ពិពាហ៍ សំបុត្រកំណើត រត់ការយកកូនចេញទៅក្រៅ ប្រទេស មិនដឹងពីហានិភ័យសម្រាប់កុមារនៅថ្ងៃក្រោយ និងពុំមានឯកសារច្បាស់លាស់ពីអ្នកជួល។ ចំពោះការ ជួញដូរសរីរាង្គមានមេខ្យល់អូសទាញ និងអ្នកលក់សរីរាង្គគឺជាអ្នកមានជីវភាពខ្វះខាត ហើយការប្តូរធ្វើឡើងនៅ ក្រៅប្រទេសដោយបន្លំរូបភាពជាបងប្អូន ហើយជនរងគ្រោះទទួលបានតម្លៃពី ៥ពាន់ដុល្លារ ទៅ ៦ពាន់ដុល្លារ”។

លោកស្រីអគ្គស្នងការរង បន្តថា ឆ្លងតាមកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា ជាមួយអង្គការមេត្រី អន្តរជាតិ (AIM SWAT) កន្លងមកយើងពិនិត្យឃើញថា បទល្មើសជួញដូរមនុស្ស ពិសេសអំពើធ្វើអាជីវកម្មផ្លូវ ភេទលើអនីតិជនមានការប្រែប្រួលពីលក្ខណៈចំហរមកជ្រកក្រោមរូបភាព ហាងម៉ាស្សា កោសជប់ ហាងកាត់ សក់ និងខារ៉ាអូខេជាដើម ហើយចំពោះជនរងគ្រោះជាអនីតិជន ដែលជ្រកក្រោមរូបភាពទាំងនេះត្រូវបានកម្លាំង នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអង្គការមេត្រីអន្តរជាតិ (AIM SWAT) ធ្វើការស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបានជាបន្តបន្ទាប់។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីយុទ្ធវិធីប្រតិបត្តិការ និងការប្រើប្រាស់អាវុធ នេះមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកុម្ភៈ និងមានសិក្ខាកាមចូលរួមចំនួន ២០នាក់ សុទ្ធសឹងជាមន្ត្រីនាយកដ្ឋាន ប្រឆាំការជួញដូរមនុស្ស និងការពារអនីតិជន ព្រមទាំងបានការឧបត្ថម្ភពីអង្គការមេត្រីអន្តរជាតិ (AIM SWAT) ៕/d

website_news/2017130206.txt · Last modified: 2017/02/13 16:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki