website_news:2017130301

នាំនាងឆ្លងដែនទៅរកការងារនៅថៃតាមព្រៃ ចាប់នាងរំលោភ រហូតបានសម្រេច យកថ្នាំពន្យារកំណើតឲ្យនាងលេប២បន្ទះ

http://police.gov.kh/blog/ 8:27 pm 12 មីនា 2017 13

បន្ទាយមានជ័យ ៖ យុវជនម្នាក់បាននាំនាងឆ្លងដែនទៅ រកការងារនៅថៃតាមព្រៃ ចាប់នាងរំលោភរហូតបានសម្រេច យកថ្នាំពន្យកំណើតនាងលេប២បន្ទះមកស្រុកខ្មែរវិញម្តាយប្តឹងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ។ ជនសង្ស័យមានឈ្មោះ ឆាន់ ពេស់ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិពាមកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ និងស្រីរងគ្រោះមានឈ្មោះ រ.ដ.ល អាយុ១៧ឆ្នាំរស់នៅភូមិជា មួយគ្នា ។

លោកវរសេនីយ៍ទោ ព្រម្ម ថេង ប្រធានមន្ទីរយុត្តិធម៌កងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា នៅពេលឃាត់ ខ្លួនជនសង្ស័យឈ្មោះ ឆាន់ ពេស់ គឺកម្លាំងកងរាជអាវុធហត្ថ ស្រុកព្រះនេត្រព្រះបានទទួលបណ្តឹងពីស្ត្រីឈ្មោះ រៀម ជាម ភេទស្រីអាយុ៤៩ឆ្នាំ(ត្រូវជាម្តាយស្ត្រីរងគ្រោះ)បានប្តឹងឈ្មោះ ឆាន់ ពេស់ ពីរំលោភកូនស្រីរបស់គាត់កាលពីអំឡុងខែកុម្ភះ ឆ្នាំ២០១៦ ដែលប្រព្រឹត្តិក្នុងទឹកដីថៃ ។ ក្រោយពេលទទួលបណ្តឹងកម្លាំងកងរាជអាវុធហត្ថស្រុកដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការកងរាជអាវុធ ហត្ថស្រុកព្រះនេត្រព្រះបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិភូមិ ពាមកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ។

ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅពេលជនសង្ស័យឈ្មោះ ឆាន់ ពេស់ ចាប់បង្ខំនាងរំលោភគឺខណះពេលដែលនាង ឆ្លងដែនដោយខុសច្បាប់ជាមួយជនសង្ស័យដល់ព្រៃស្ងាត់បានចាប់នាងបង្ខំរំលោភរហូតបានសម្រចក្នុងទឹកដីថៃ ។ ក្រោយ ពេលចាប់នាំរំលោភហើយបានទិញថ្នាំពន្យារកំណើត២បន្ទះអោយនាងលេបព្រោះខ្លាចនាងមានផ្ទៃពោះ ។ លុះដល់កន្លែងធ្វើការងារប្រទេសថៃបានប្រាប់សាច់ញាតិបានទូរស័ព្ទប្រាប់ម្តាយនៅស្រុកខ្មែរ ប្តឹងទាមទារសំណងពីជន សង្ស័យចំនួន៤០.០០០បាត (បួនម៉ឺនបាត) ហើយណាត់មក ស្រុកខ្មែរវិញដើម្បីជជែកគ្នាតែជនសង្ស័យឈ្មោះ ឆាន់ ពេស់ មិនព្រមសំណងតាមការទាមទារ ទើបប្តឹងអោយចាប់ខ្លួន ។

លោកវរសេនីយ៍ទោ ព្រម្ម ថេង បានបញ្ជាក់ថា តាមចម្លើយ ជនសង្ស័យឈ្មោះ ឆាន់ ពេស់ បានសារភាពថា ខ្លួន ពិតជាបានចាប់នាងរំលោភបានសម្រេចហើយខ្លាចនាងមានផ្ទៃពោះបានទិញថ្នាំពន្យារកំណើត២បន្ទះអោយលេប ហើយម្តាយនាងដឹងណាត់មកស្រុកខ្មែរប្តឹងទាមទារសំណងបួនម៉ឺនបាតគ្មានលុយអោយបានប្តឹងកម្លាំងកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួន ។ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តចាត់ការតាមច្បាប់ ៕

website_news/2017130301.txt · Last modified: 2017/08/24 15:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki