website_news:20171306002

ចាប់បានហើយជនជាតិថៃ ដែលវាយប្លន់សម្លាប់សេដ្ឋីនីថៃនៅខេត្តចាន់បុរីប្រទេសថៃ

http://www.khmer-chonburi.com/archives/ 12 JUN 2017 ខ្មែរ បាត់ដំបង

ក្រោយពីមានហេតុការណ៍ជនសង្ស័យមួយក្រុមបានវាយប្លន់សម្លាប់សេដ្ឋីនីជនជាតិថៃម្នាក់ នៅខេត្តចាន់បុរីកាលពីយប់ថ្ងៃសៅរ៍ទី10 ខែមិថុនា ឆ្នាំ2017 កន្លងទៅថ្មីនេះ ហើយបណ្ដាញសារព័ត៌មានថៃមួយចំនួនបានទន្លាក់កំហុសមកលើបងប្អូនពលករខ្មែរយើងថាជាអ្នកព្រឹត្តិបទល្មើសនេះ។ នៅថ្ងៃច័នទី12 ខែមិថុនា ឆ្នាំ2017 នេះអាជ្ញាធរថៃប្រចាំខេត្តចាន់បុរី បានធ្វើការចាប់ខ្លួនជនសង្ស័យ ដែលវាយសម្លាប់សេដ្ឋីនីជនជាតិថៃរូបនោះបានហើយ ក្នុងករណីខាងលើនេះពលករខ្មែរយើងមិនបានព្រឹត្តិបទល្មើសខាងលើនេះឡើយ ហើយជនល្មើសពិតប្រាកដនោះគឺជាជនជាតិថៃទាំងពីរ។ ជនសង្ស័យពីរនាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនបន្ទាប់ពីព្រឹត្តិបទល្មើសវាយប្លន់សម្លាប់ថៅកែថៃម្នាក់នៅក្នុងខេត្ដចាន់បុរីកាលពីយប់ថ្ងៃសៅរ៍ទី10 ខែមិថុនា ឆ្នាំ2017 កន្លងទៅថ្មីនេះ ទី1មានឈ្មោះសិរទិកកន -ក្រះសែរស៊ុម អាយុ 19ឆ្នាំ(សញ្ជាតិថៃ) ស្នាក់នៅផ្ទះលេខ51/2 ม6 ឃុំសាយខាវ ស្រុកសយដាវ ខេត្តចាន់បុរី ជនសង្ស័យទី2 មានឈ្មោះចាក់ សែននី ភេទប្រុសអាយុ 15ឆ្នាំ(សញ្ជាតិថៃ) ស្នាក់នៅផ្ទះលេខ51/2ม6 ឃុំសាយខាវ ស្រុកសយដាវ ខេត្តចាន់បុរីប្រទេសថៃ។

ករណីនេះខាងលើនេះដែរ សូមបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ឈប់យល់ច្រឡប់ថា ជាជនជាតិខ្មែរទៀត ព្រោះព័ត៌មានពីខាងដើមជាការទន្លាក់កំហុសរបស់សារព័ត៍មានថៃមួយចំនួនដែលមិនបាន ពិចារណាត្រឹមត្រូវចេះតែបង្ខូចឈ្មោះពលករខ្មែរយើង។ ក្នុងករណីនេះដែរខ្ញុំសូមអភ័យទោសចំពោះព័ត៌មានដែលយើងខ្ញុំ ប្រែសម្រួលខុសថាជាពលករខ្មែរយើង។

website_news/20171306002.txt · Last modified: 2017/06/13 14:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki