website_news:2017130702

ដំណើរទស្សនកិច្ចរបស់លោក អ៊ិត សំហេង រយៈពេល៣ថ្ងៃ នៅជប៉ុន ទទួលបានជោគជ័យច្រើន

http://www.daem-ampil-news.html ថ្ងៃពុធ, ១២ កក្កដា ២០១៧ 16:16 ដោយ: ធី លីថូ ID:013

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញ ធ្វើដំណើរនិវត្តន៍ មកដល់មាតុប្រទេសវិញ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការ អស់រយៈពេល ៣ ថ្ងៃនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ យោងតាមហ្វេសប៊ុករបស់លោក នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ច រយៈពេល៣ថ្ងៃនេះ គណៈប្រតិភូ បានពាំនាំនូវជោគជ័យជាច្រើន ជូនជាតិ និងប្រជាជន ជាពិសេស កិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ឲ្យបានកាន់តែល្អប្រសើរ បន្ថែមទៀត។

ក្នុងឱកាសធ្វើដំណើរទស្សនកិច្ចនៅជប៉ុន លោករដ្ឋមន្រ្តី បានជួបសំណេះសំណាល ជាមួយកម្មសិក្សាការីខ្មែរ ដែលកំពុងសិក្សា និងធ្វើការនៅប្រទេសជប៉ុន ហើយថា រាជរដ្ឋាភិបាលនៅតែ ផ្តល់ភាពស្របច្បាប់ ចំពោះពលករខ្មែរ ដែលធ្វើការចំណាកស្រុក ដើម្បីរកការងារធ្វើ ។ លោករដ្ឋមន្ត្រីថា បច្ចុប្បន្នមានពលករខ្មែរ នៅក្រៅប្រទេសជាង១លាននាក់ ក្នុងនោះជប៉ុនមានប្រមាណ ជិត ៥០០០នាក់ និងកូរ៉េមានជាង ៥ម៉ឺននាក់ ដែលក្នុងនោះ មានអ្នកដែលមានគ្រួសារ កូរ៉េប្រមាណ១៥,០០០នាក់ ព្រមទាំងនៅប្រទេសនានាទៀត ដូចជា ថៃ ម៉ាឡេស៊ី និងសិង្ហបុរី ហើយកន្លងមកទទួល បានចំណូលជាមធ្យមប្រហែល ជិត២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ។

ជាងនេះទៅទៀត ពលករទទួលបានការបណ្ដុះបណ្ដាលជំនាញ ព្រមទាំងទទួលបាន អត្ថប្រយោជន៍ផ្សេងទៀត ហើយពេលត្រឡប់ទៅវិញ ពលករគឺជាធនធានមនុស្ស ដែលទាក់ទាញបំផុតចំពោះមិត្តភ័ក្រ្តជប៉ុន ទៅវិនិយោគនៅកម្ពុជា៕

website_news/2017130702.txt · Last modified: 2017/07/13 13:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki