website_news:2017130704

កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃនិងអគ្គនាយកដ្ឋានការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះត្រួតពិនិត្យឯកសារពលករបរទេស

http://police.gov.kh/blog/ 5:29 pm 12 កក្កដា 2017

ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃនិងអគ្គនាយកដ្ឋានការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះត្រួតពិនិត្យឯកសារពលករបរទេសដែលធ្វើការនិងស្នាក់នៅក្រុមហ៊ុន ឆាយណាខនស្ត្រាកសិនហ្វ័តអេនជីនារីងឌីវី ដែលស្ថិតនៅតាមបណ្តោយមហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋានអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជននៃអគ្គនាយកដ្ឋានប្រវេសន៍បានមានប្រសាសន៍ឲ្យដឹងថាក្នុងប្រតិបត្តិការខាងលើនេះកម្លាំងមិនបានរកឃើញឯកសារអ្វីគួរឲ្យកត់សម្គាល់ទេ ព្រោះខាងក្រុមហ៊ុនបានគោរពតាមគោលការណ៍របស់អគ្គនាយកដ្ឋាននិងបានគោរពតាមច្បាប់អន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា។ លោកបន្តថាដើម្បីមានភាពងាយស្រួលអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានស្នើដល់ក្រុមហ៊ុនដូចជាៈ ក្រុមហ៊ុនត្រូវរាយការណ៍ដល់អគ្គនាយកដ្ឋាន អំពីការស្នាក់នៅរបស់ពលករបរទេស, ក្រុមហ៊ុនត្រូវរាយការណ៍អំពីការផ្លាស់ប្តូររបស់ពលករ, ត្រូវមានលិខិតស្នាមប្រើពលករបរទេស, ហាមមិនប្រើពលករខុសច្បាប់, ចេញចូលក្នុងប្រទេសកម្ពុជាត្រូវមានលិខិតឆ្លងដែន, ពេលផ្លាស់ប្តូរពលករក្រុមហ៊ុនត្រូវរាយការណ៍អគ្គនាយកដ្ឋាន។ សូមបញ្ជាក់ បុគ្គលិកនៅក្នុងក្រុមហ៊ុនខាងលើមានចំនួន២១៦នាក់ (ស្រី១៨នាក់) សុទ្ធតែមានឯកសារត្រឹមត្រូវ ៕

website_news/2017130704.txt · Last modified: 2017/07/13 14:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki