website_news:2017130902

កម្មករសំណង់ភូមា ប្រដាប់អាវុធគ្រប់ដៃចូលកាប់ពលករខ្មែរបណ្ដាលឲ្យមានមនុស្សរងរបួសជាច្រើននាក់

http://pheaktraprak.com By เพียะตรา ประ September 13, 2017

BreakingNews កម្មករសំណង់ភូមាជាង30នាក់ប្រដាប់អាវុធគ្រប់ដៃចូលវាយកាប់ចាក់ពលករខ្មែរបណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់និងស្រាលជាច្រើននាក់។ ប្រទេសថៃ÷ កាលពីវេលាម៉ោង11:20នាទី ថ្ងៃអង្គារទី12 ខែកញ្ញា ឆ្នាំ2017 មានករណីបង្កអំពើរវាងកម្មករភូមានិងពលកខ្មែរ បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់និងស្រាលជាច្រើននាក់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់(សយ)ឡាសាន52,សង្កាត់បាងណា ខ័ណ្ឌបាងណា ទីក្រុងបាងកក ប្រទេសថៃ។ ព័ត៌មានបឋមពីកន្លែងកើតហេតុ ដែលកម្លាំងសមត្ថកិច្ចថៃបានចុះទៅអន្តរាគមន៍បានប្រទះឃើញពលករខ្មែរ ចំនួន 5នាក់បានរងរបួសខ្លះបែកក្បាល ខ្លះទៀតបាក់ដៃ ត្រូវបានភ្នាក់ងារសង្គ្រោះធ្វើការបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ។

ប្រភពពីប្រជាពលរដ្ឋថៃ ដែលឃើញហេតុការណ៍នៅកន្លែងកើតហេតុ បានប្រាប់អ្នកព័ត៌មានរបស់(นิตยสารฉุกเฉิน) ដឹងថា នៅខណៈពេលកើតហេតុក្រុមកម្មករភូមាដែលស្នាក់នៅក្នុងការដ្ឋានសំណង់ក្បែរនោះប្រមាណជាង30នាក់ បានលើកគ្នាមានទាំងដំបង,កាំបិត,កាំភ្លើងនិងអាវុធគ្រប់ដៃចូលមកវាយប្រហារលើពលករខ្មែរដល់កន្លែងស្នាក់នៅទាំងយប់ ប្រភពដែលបានបន្តទៀតថាក្នុងការប្រយុទ្ធគ្នានោះគេឮសូរកាំភ្លើងផ្ទុះឡើងជាច្រើនគ្រាប់ ក្រោយមកក្រុមកម្មករភូមាបាននាំគ្នារត់គេចខ្លួនបាត់អស់ នៅសល់តែពលករខ្មែរដែលរបួសត្រូវបានពលរដ្ឋថៃរាយការណ៍ទៅសមត្ថកិច្ចអោយជួយអន្តរាគមន៍និងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។

website_news/2017130902.txt · Last modified: 2017/09/13 16:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki