website_news:2017131004

រ៉ាក់យ៉ងបើកធ្វើប៉ាស្ព័រជូនពលករខ្មែរថ្ងៃដំបូង ឡើងណែនដល់យប់

http://pheaktraprak.com/archives/ By เพียะตรา ประ October 13, 2017

ពលករខ្មែរធ្វើការនៅក្នុងខេត្តរ៉ាក់យ៉ង ជិតមួយពាន់នាក់នាំគ្នាមករងចាំបញ្ជាក់អត្តសញ្ញាណធ្វើប៉ាស្ព័រ។ កាលពីថ្ងៃព្រហស្បតិ៍ ទី12 ខែតុលា ឆ្នាំ 2017 គណៈកម្មការផ្តល់ភាពស្របច្បាប់ជូនពលករកម្ពុជានៅក្នុងប្រទេសថៃ បានចាប់ផ្ដើមបញ្ជាក់អត្តសញ្ញាណជូនបងប្អូនពលករកម្ពុជាដែលស្នាក់នៅធ្វើការក្នុងប្រទេសថៃ នៅថ្ងៃដំបូងមានដូចជានៅខេត្តរ៉ាក់យ៉ង,ទីក្រុងបាងកក, ខេត្តសង់ក្លា។ ក្នុងការបើកបញ្ជាក់អត្តសញ្ញាណជូនបងប្អូនពលករកម្ពុជានៅក្នុងប្រទេសថៃនាថ្ងៃនេះ បងប្អូនពលករកម្ពុជាស្នាក់នៅធ្វើក្នុងប្រទេសថៃ មកពីខេត្តផ្សេងចំនួនរាប់ពាន់នាក់នាំគ្នាមក បញ្ជាក់អត្តសញ្ញាណនៅទីតាំងនីមួយដែលគណៈកម្មការផ្តល់ភាពស្របច្បាប់ជូនពលករកម្ពុជាបានប្រកាសនាពេលកន្លងមក។

ជាក់ស្តែងដូចជានៅទីស្នាក់ការផ្ដល់ភាពស្របច្បាប់នៅហាង OTOP ម៉ាកយ៉ង ខេត្តរ៉ាក់យ៉ង មានបងប្អូនពលករខ្មែរយើងប្រមាណជិតមួយពាន់នាក់ បានមករងចាំបញ្ជាក់អត្តសញ្ញាណ តាំងពីយប់រហូតដល់ភ្លឺលុះដល់វេលាម៉ោងកំណត់គណៈកម្មការផ្តល់ភាពស្របច្បាប់កម្ពុជា ចាប់បើកបញ្ជាក់អត្តសញ្ញាណធ្វើប៉ាស្ព័រជូនបងប្អូនពលករកម្ពុជា រហូតដល់ម៉ោង08យប់ចប់លេខរៀង នេះបើតាមការបកស្រាយរបស់និយោជកថៃដែលបាននាំពលករនៅបញ្ជាក់ អត្តសញ្ញាណនៅទីតាំងខេត្តរ៉ាក់យ៉ង។ ចំណែកឯបងប្អូនពលករកម្ពុជាយើង ដែលបានទៅបញ្ជាក់ អត្តសញ្ញាណនៅក្នុងខេត្តរ៉ាក់យ៉ង បានសម្ដែងការត្រេកអរយ៉ាងខ្លាំងបន្ទាប់ពីបានទទួលប៉ាស័្ពរការងារស្របច្បាប់ដែល គណកម្មការ ផ្តល់ភាពស្របច្បាប់ផ្ដល់ជូន ព្រមទាំងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយសម្រួលថ្លៃប៉ាស្ព័រដ៏សមរម្យជូនដល់ពួកគាត់។

website_news/2017131004.txt · Last modified: 2017/10/13 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki