website_news:2017131101

ថៃបើកយុទ្ធនាការ ត្រួតពិនិត្យឯកសារពលករចំណាកស្រុកខុសច្បាប់

http://www.trolldee.com/archives/ November 11, 2017

កាលពីថ្ងៃទី09 ខែវិច្ឆិកា ឆ្នាំ2017កន្លងទៅ លោកអភិបាលស្រុកបាងឡេន ខេត្តណាខនប៉ាធុមប្រទេសថៃ បានដឹកនាំកម្លាំងតម្រួត, ទាហាន អាជ្ញាធរមូលដ្ឋាន ប្រមាណជាង50នាក់ ចុះត្រួតពិនិត្យ ឯកសារពលករចំណាកស្រុកដែលកំពុងធ្វើការនៅក្នុងផ្សា(ផែរប្លា) ស្ថិតនៅក្នុងស្រុកបាងឡេន ខេត្តណាខនប៉ាធុម ។ ការចុះត្រួតពិនិត្យឯកសាររបស់ពលករនេះ គឺតាមនយោបាយរបស់ក្រសួងការងារថៃ ដើម្បីទប់ស្កាត់ពលករចំណាកខុសច្បាប់ដែលគ្មានឯកសារធ្វើការ ហើយលួចលាក់ធ្វើការដោយគ្មានច្បាប់អនុញ្ញាត និងត្រួតពិនិត្យឯកសារបញ្ជីឈ្មោះពលករដែលបានចុះឈ្មោះថ្មីនាពេលកន្លងមក។

website_news/2017131101.txt · Last modified: 2017/11/13 13:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki