website_news:2017131102

ទីតាំងធ្វើប៉ាស្ព័រ ក្នុងខេត្តសង់ក្លាមានភាពស្ងប់ស្ងាត់ជាងមុន

http://www.trolldee.com/archives/ November 11, 2017

ទីតាំងត្រួតសញ្ជាតិជូនដល់ពលករកម្ពុជានៅក្នុងខេត្តសង់ក្លារៀងស្បើយមនុស្សបន្ទាប់ពីថៃប្ដូរចែកលេខរៀងបន្ទាប់ពីក្រសួងការងារថៃ បានចាត់ចែងប្ដូរកម្មវិធីមកចែកលេខរៀងជូនពលករកម្ពុជា ដោយខ្លួនឯងគេសង្កេតឃើញថា នៅក្នុងទីតាំងត្រួតសញ្ជាតិ ជូនបងប្អូនពលករកម្ពុជានៅក្នុងខេត្តសង់ក្លា ប្រទេសថៃ មានសភាពស្ងប់ស្ងាត់ជាងមុន។ ដោយសារក្រសួងការងារថៃ បានរៀបចំអោយពលករកម្ពុជា ដែលបានចុះឈ្មោះថ្មីកាលពី 2ខែមុន ដើម្បីទៅយកលេខរៀង ចូលត្រួតសញ្ជាតិមុនពេលកំណត់។ ព្រោះពលករកម្ពុជាដែលចុះឈ្មោះថ្មី មានលិខិតបញ្ជាក់ចេញពីក្រសួងការងារថៃ មានសុពលភាពស្នាក់នៅក្នុងប្រទេសថៃ ត្រឹមតែ2ខែប៉ុណ្ណោះ ដូច្នេះក្រសួងការងារថៃបានរៀបចំអោយពលករចុះឈ្មោះថ្មីទាំងអស់ត្រួតសញ្ជាតិអោយចប់សព្វគ្រប់មុនថ្ងៃទី31 ខែធ្នូ ឆ្នាំ2017។ ចំពោះពលករកម្ពុជាដែលមានប័ណ្ណស៊ីម្ពូផុតកំណត់នៅថ្ងៃទី31 ខែមិនា ឆ្នាំ2017 អាចយកទៅយកលេខនៅមន្ទីការងារថៃ ចាប់តាំងពីថ្ងៃទី03 ខែមករា ឆ្នាំ2018 ខាងមុខនេះ។

website_news/2017131102.txt · Last modified: 2017/11/13 13:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki