website_news:2017131104

ថៅកែថៃ សម្ដែងការព្រួយបារម្ភបន្ទាប់ពីលេខរៀងអស់

http://www.trolldee.com/archives/ November 12, 2017

ថៅកែថៃកំពុងព្រួយបារម្ភរឿងត្រួតសញ្ជាតិធ្វើប៉ាស្ព័រជូនពលករកម្ពុជា បន្ទាប់ពីទៅយកលេខរៀងនៅមន្ទីរការងារថៃ តែអស់ ហើយកន្លែងធ្វើប៉ាស្ព័រលេខរៀងពេញទៀត។ យោងតាមបណ្ដាញសង្គមទំនាក់ទំនងហ្វេសប៊ុកប្រទេសថៃ បានអោយដឹងថា ថៅកែជនជាតិថៃកំពុងគ្រប់គ្រងពលករកម្ពុជាអោយធ្វើការ បានសម្ដែងការព្រួយបារម្ភអំពីបញ្ហានាំពលករកម្ពុជាទៅបញ្ជាក់អត្តសញ្ញាណ(ធ្វើប៉ាស្ព័រ) អោយបានទាន់ពេលវេលាតែត្រូវជួបបញ្ហាបន្ទាប់ពីក្រសួងការងារថៃបានផ្អាកចែកលេខរៀងជូន ដោយសារលេខរៀងអស់។ ការព្រួយបារម្ភនេះបានកើតឡើងបន្ទាប់ពី រាជរដ្ឋាភិបាលថៃ បានកំណត់អោយពលករបរទេសដែលចុះឈ្មោះកាលពី2ខែមុន ត្រូវទៅបញ្ជាក់អត្តសញ្ញាណ(ធ្វើប៉ាស្ព័រ) អោយចប់សព្វគ្រប់នៅមុនថ្ងៃទី31 ខែធ្នូ ឆ្នាំ2017 ខាងមុខនេះ បើមិនដូច្នេះទេ គឺមិនអាចស្នាក់នៅធ្វើការក្នុងប្រទេសថៃបានទៀតឡើយ ។

website_news/2017131104.txt · Last modified: 2017/11/13 14:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki