website_news:2017131105

ពលករកម្ពុជាកំពុងព្រួយបារម្ភ រឿងផ្ដល់លេខរៀង ធ្វើប៉ាស្ព័ររបស់មន្ទីរការងារថៃ

http://www.trolldee.com/archives/ November 13, 2017

ពលករកម្ពុជាកំពុងព្រួយបារម្ភរឿងបញ្ជាក់អត្តសញ្ញាណធ្វើប៉ាស្ព័រនៅក្នុងប្រទេសថៃ បន្ទាប់ពីមានភាពរអាក់រអួលរឿងលេខរៀងរបស់មន្ទីរការងារថៃ។ ពលករកម្ពុជាកំពុងធ្វើការនៅក្នុងប្រទេសថៃប្រមាណជិត70ម៉ឺននាក់ បានសម្ដែងការព្រួយបារម្ភ អំពីបញ្ហាចែកលេខរៀងបញ្ជាក់អត្តសញ្ញាណរបស់មន្ទីរការងារថៃ បន្ទាប់ពីក្រសួងការងារថៃបានទាមទារផ្ដល់លេខរៀងជូនពលករកម្ពុជាដោយខ្លួនឯងកាលពីថ្ងៃទី10 ខែវិច្ឆិកាកន្លងទៅ។ ក្នុងការផ្ដល់លេខរៀងរបស់មន្ទីរការងារថៃប៉ុន្មានថ្ងៃកន្លងមកនេះ គឺភាគច្រើនបានតែពួកក្រុមហ៊ុនរកស៊ីរត់ការធ្វើឯកសាររបស់ថៃប៉ុណ្ណោះដែលបានលេខរៀងធ្វើប៉ាស័្ពរ ចំណែកឯថៅកែថៃរាយរងដែលចង់សុំរៀងធ្វើប៉ាស័្ពរអោយពលករដោយខ្លួនឯងគឺមិនអាចទៅទាន់ពួកក្រុមហ៊ុនឡើយ ដូចជាឧទាហរណ៍ប៉ុន្មានថ្ងៃមុននេះក្រសួងការងារថៃប្រកាសចែកលេខរៀងតែ 5 ថ្ងៃសោះស្រាប់តែប្រាប់ថាអស់លេខរៀងបាត់ទៅហើយ។

បញ្ហានេះហើយ ដែលធ្វើឲ្យពលករកម្ពុជាមានការព្រួយបារម្ភ ព្រោះរយ:ពេលបញ្ជាក់អត្តសញ្ញាណរបស់ ពលករកម្ពុជាចុះឈ្មោះថ្មីនៅសល់ត្រឹមតែជាង45ថ្ងៃប៉ុណ្ណោះនឹងផុតកំណត់ហើយ តែហាក់បីដូចជាភាគីថៃមិនសូវយកចិត្តទុកដាក់លើរឿងនេះទាល់តែសោះ។

website_news/2017131105.txt · Last modified: 2017/11/13 14:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki