website_news:2017131106

ពលករខ្មែរម្នាក់ស៊ីឈ្នួលលក់បាយ ដេកស្លាប់នៅប្រទេសថៃ

http://ppt-news.net ចេញផ្សាយ ថ្ងៃទី 13/11/2017

ខេត្តបន្ទាយមានជ័យ ៖ រថយន្តថៃមួយគ្រឿងបានដឹកបញ្ជូនសពពលករខ្មែរម្នាក់មកប្រគល់ឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីវេលម៉ោងជិត៣រសៀល នាថ្ងៃទី១០ វិច្ឆិកា ២០១៧នេះ ក្រោយដែលដេកស្លាប់សង្ស័យខ្យល់គ នៅខេត្តឈុនបូរី ប្រទេសថៃ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចែម យីម ភេទប្រុស អាយុ២៩ឆ្នាំ ជាកម្មករស៊ីឈ្នួលលក់បាយឲ្យថៅកែថៃក្នុងខេត្តឈុនបូរី និងមានទីលំនៅភូមិត្រពាំងរាំង ឃុំអភិវឌ្ឍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ តាមសាច់ញាតិសពប្រាប់ថា ជនរងគ្រោះបានដេកស្លាប់ក្នុងបន្ទប់ជួល លុះម៉ោងជាង១រសៀល ថ្ងៃទី៩ វិច្ឆិកា២០១៧ មិនឃើញទៅធ្វើការដូចសព្វមួយដង ខណៈសាច់ញាតិទៅរុញទ្វារមើលទើបដឹង។ សពត្រូវបានសាច់ញាតិជួលរថយន្តដឹកបន្តទៅលំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី៕

website_news/2017131106.txt · Last modified: 2017/11/13 14:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki