website_news:2017131201

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបើក «ទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ លើកទី១១»

http://www.freshnewsasia.com ១២-១២-២០១៧

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីក្នុងទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ លើកទី១១។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីពាក់ព័ន្ធក្រសួងមហាផ្ទៃ ព្រមទាំងសមាជិក សមាជិការជាច្រើនទៀតផងដែរ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជានៅតែយកចិត្តទុកដាក់កាន់តែខ្លាំងក្លាក្នុងការពារប្រជាពលរដ្ឋ និងប្រទេសជាតិពីភាពរងគ្រោះទាំងឡាយ ដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឲ្យមានវិនាសកម្ម ជាថ្មីដល់មនុស្សជាតិ ហើយបាននិងកំពុងក្លាយជាទេសភាពសម័យទំនើគួរភ័យខ្លាច និងស្អប់ខ្ពើម។

យុទ្ធនាការនៃការផ្សព្វផ្សាយទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ នឹងបន្ដធ្វើយ៉ាងគគ្រឹកគ្រែងបានបណ្ដាខេត្ត និងតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីបញ្ជ្រៀមការយល់ដឹងដល់ ប្រជាពលរដ្ឋនៅទូទាំងប្រទេស៕

website_news/2017131201.txt · Last modified: 2017/12/13 13:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki