website_news:2017131202

សម្តេចក្រឡាហោម ស ខេង៖ អំពើជួញដូរមនុស្សជាបទឧក្រិដ្ឋ និងប្តេជ្ញាចិត្តទប់ស្កាត់ និងបង្ក្រាប

http://bayontv.com.kh/ 13/12/2017

ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រារព្ធពិធីអបអរសាទរទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅរសៀលថ្ងៃទី ១២ ធ្នូ ឆ្នាំ២០១៧ នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ “រួមគ្នាពង្រឹងប្រព័ន្ធសុវត្ថិភាព និងពង្រឹងការអនុវត្តច្បាប់ដើម្បីការពារមនុស្សគ្រប់រូបពីអំពើជួញដូរមនុស្ស”។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាថា រាជរដ្ឋាភិបាលបានចាត់ទុកអំពើជួញដូរមនុស្សជាបទឧក្រិដ្ឋ និងប្តេជ្ញាចិត្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះឱ្យបានខ្លាំងក្លា ដោយមិនអនុញ្ញាតឱ្យជនល្មើសមានឱកាសពង្រីកសកម្មភាព បង្កភាពរងគ្រោះដល់ប្រជាពលរដ្ឋ ដោយមិនបានឆ្លើយតបនោះឡើយ។

បទល្មើសជួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មឆ្លងដែន ដែលកាន់តែស្រួចស្រាល និងគ្រោះថ្នាក់ជាទីបំផុតដល់មនុស្សជាតិ ជាពិសេសក្នុងចំណោមពលករទេសន្តរប្រវេសន៍ ដែលបានចាកចេញទៅធ្វើការងារនៅក្រៅប្រទេស និងជនភៀសខ្លួន ទាំងក្មេង ទាំងចាស់ ប្រុស ស្រី ដោយមិនរើសមុខ៕

website_news/2017131202.txt · Last modified: 2017/12/13 13:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki