website_news:2017131203

ក្រសួងការងារថៃ ស្នើអោយមន្ត្រីផ្ដល់ភាពស្របច្បាប់ជូនពលករកម្ពុជាបន្ថែមកម្លាំងផលិតលិខិតឆ្លងដែនក្នុង1ថ្ងៃ1.000ច្បាប់

http://www.pheaktraprak.com December 11, 2017

កាលពីថ្ងៃសុក្រទី08 ខែធ្នូ ឆ្នាំ2017 កន្លងទៅថ្មីៗនេះក្រសួងការងារថៃ បានបើកកិច្ចប្រជុំពិភាក្សាររកដំណោះស្រាយរឿងត្រួតសញ្ជាតិជូនពលករកម្ពុជា ក្នុងប្រទេសថៃ។ កិច្ចប្រជុំនេះដឹកនាំដោយលោក Pichit NilthongKum អគ្គនាយករងនៃក្រសួងការងារថៃ និងលោក Kem Chamroeun មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។ ក្នុងកិច្ចប្រជុំពិភាក្សារកដំណោះស្រាយលើបញ្ហាបញ្ជាក់អត្តសញ្ញាណជូនពលករកម្ពុជាក្នុងប្រទេសថៃលើកនេះ ភាគីថៃបានស្នើសុំអោយខាងភាគីកម្ពុជាអនុវត្តផែនការចំនួន3ចំណុចដូចខាងក្រោម៖

1-ភាគគីថៃបានស្នើអោយមន្ត្រីផ្ដល់ភាពស្របច្បាប់ជូនពលករកម្ពុជាបន្ថែមកម្លាំងផលិតលិខិតឆ្លងដែន (TD)ក្នុង1ថ្ងៃចំនួន1.000ក្បាល និងផ្ដល់ទិន្នន័យចំនួនពលករកម្ពុជាដែលមកបញ្ជាក់អត្តសញ្ញាណហើយ ព្រមបានទទួល ប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេសក្នុង1ថ្ងៃ។

2-ភាគីថៃបានស្នើអោយខាងភាគីកម្ពុជា ពិចារណាបន្ថែមទីតាំងបញ្ជាក់អត្តសញ្ញាណនៅតាមខេត្តផ្សេងមួយចំនួនទៀតដោយភាគីថៃ និងកម្ពុជារួមគ្នាចាត់(CarMobil) ភ្នាក់ងារចល័តចុះធ្វើដល់កន្លែងដែលមានពលករធ្វើការរស់នៅច្រើនដូចជា,ខេត្តឈឿងម៉ៃ,ខេត្តតាក,ខេត្តសាមុតសាខន,ខេត្តបាធុមថានី។ល។

3-ភាគីថៃបានស្នើឲ្យភាគីកម្ពុជាកំណត់អត្តលេខសម្គាល់ខ្លួនរបស់ថៅកែថៃ ព្រមទាំងកន្លែងធ្វើការស្នាក់នៅរបស់ពលករ តាមទិន្នន័យរបស់ក្រសួងការងារថៃ។

website_news/2017131203.txt · Last modified: 2017/12/13 13:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki