website_news:2017131204

ឯកសារសម្រាប់តវីសារ 2ឆ្នាំ ក្រោយពេលផុតកំណត់ 31.03.2018

http://www.pheaktraprak.com December 11, 2017

ចំពោះពលករបងប្អូនពលករកម្ពុជា ដែលបានទទួលវីសារការងារផុតកំណត់នៅថ្ងៃ 31.03.2018 ដើម្បីស្នើសុំ វីសារបន្តទៅ2ឆ្នាំខាងមុខទៀតបានបងប្អូនត្រូវរៀបចំឯកសារសម្រាប់ស្នេីសុំវីសារមានដូចខាងក្រោម៖

1-ពលករត្រូវទៅត្រួតសុខភាពនៅមន្ទីរពេទ្យជាមុនសិន

1.1-ឯកសារថៅកែ, អត្តសញ្ញាណប័ណ្ណថៅកែច្បាប់ថតចម្លង,បៃកូតា(ចំពោះបៃកូតាបើមិនមានក៏បាន)

1.2-រូបថតរបស់ពលករទំហំ 1នៀវ ចំនួន 3សន្លឹក

1.3-ឯកសារលិខិតឆ្លងដែនធ្វើការរបស់ពលករត្រង់ច្បាប់ថតចម្លងរូបវីសា)

1.4-សៀវភៅ(workpermit)របស់ពលករច្បាប់ថតចម្លង

2-ឯកសារសម្រាប់វ៉ៃត្រាវីសារ

2.1-លិខិតឆ្លងដែនធ្វើការច្បាប់ពិតនិងថតចម្លង

2.3-សៀវភៅ(workpermit)ច្បាប់ពិតនិងថតចម្លង

2.3-រូបថត1នៀវចំនួន1សន្លឹក

2.4-ឯកសាររបស់ថៅកែ,អត្តសញ្ញាណ,សៀវភៅគ្រួសារ,កិច្ចសន្យាជួលរបស់ថៅកែឬសន្យាជួល

2.5-ឯកសារបញ្ជាក់ចេញពីមន្ទីរពេទ្យច្បាប់ពិត

3-ឯកសារតសៀវភៅ(work)ធ្វើការ

3.1-ឯកសាររបស់ថៅកែ,អត្តសញ្ញាណ,សៀវភៅគ្រួសារ,កិច្ចសន្យាជួល,ផែនទីកន្លែងស្នាក់នៅ

3.2-ឯកសារ(ทร.2)កិច្ចសន្យាជួលរបស់ពលករ

3.3-លិខិតឆ្លងដែនធ្វើការវ៉ៃត្រាវីសាររួចនិងច្បាប់ថតចម្លង

3.4-សៀវភៅ(workpermit)ច្បាប់ពិតនិងថតចម្លង

3.5-រូបថត 1នៀវចំនួន 3សន្លឹក

3.6-ឯកសារបញ្ជាក់ពិនិត្យសុខភាពពីមន្ទីពេទ្យច្បាប់ពិត

3.7-ឯកសារបង្កាន់ដៃធ្លាប់ថ្លៃបង់ប្រាក់កាលពីឆ្នាំ2015 ចំនួន1900฿ ច្បាប់ថតចម្លង(ធ្លាប់មាន)

នៅពេលទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ សូមបងប្អូនកុំភ្លេចសុំឯកសារបញ្ជាក់ពីមន្ទីពេទ្យចំនួន 2ច្បាប់។

បញ្ជាក់:ឯកសារទាំងអស់នេះចំពោះពលករដែលស្នើសុំវីសារធ្វើការនៅក្នុងខេត្ដឈុនបុរី ចំពោះខេត្តផ្សេងទៀតឯកសារប្រហាក់ប្រហែលគ្នា ដូច្នេះបងប្អូនអាចយកទៅមើលហើយត្រៀមឯកសារតាមបែបខាងលើនេះបាន។

website_news/2017131204.txt · Last modified: 2017/12/13 13:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki