website_news:2017131205

ចំពោះពលករកម្ពុជាលុងបៀនថ្មី មិនទាន់ត្រួតសញ្ជាតិ តែចង់បានប៉ាស្ព័រលឿន សូមអានអត្ថបទនេះ

http://www.pheaktraprak.com December 10, 2017

អត្ថបទនេះខ្ញុំសូមណែនាំបងប្អូនពលករខ្មែរដែលលុងបៀនថ្មី ហើយមិនបានត្រួតសញ្ជាតិធ្វើប៉ាស្ព័រនៅក្នុងប្រទេសថៃ ហើយចង់ធ្វើលិខិតឆ្លងដែនធ្វើការដោយមិនចាំបាច់រងចាំលេខត្រួតសញ្ជាតិធ្វើប៉ាស្ព័រនៅប្រទេសថៃ។ សូមអានការណែនាំដូចខាងក្រោម៖

បងប្អូនត្រូវអោយថៅកែទៅទំនាក់ទំនងមន្ទីរការងារថៃ ដើម្បីសុំឯកសារបញ្ជាក់ការលុងបៀនច្បាប់ថ្មី (หนังสือรับรองความสัมพันธ์-นายจ้างและลูกจ้างฉบับใหม่)។

១.វិលត្រឡប់ទៅប្រទេសកម្ពុជាវិញដើម្បីធ្វើលិខិតឆ្លងដែនថ្មី។

២.យកលិខិតឆ្លងដែនដែលធ្វើរួចមកវ៉ៃត្រាវីសារនៅស្ថានីយប៉ូលិស(តម៉)។

៣.ទៅត្រួតពិនិត្យសុខភាពនៅមន្ទីរពេទ្យដែលក្រសួងការងារថៃកំណត់។

៤.យកឯកសារបញ្ជាក់លិទ្ធផលត្រួតពិនិត្យសុខភាពពីមន្ទីពេទ្យទៅសុំច្បាប់អនុញ្ញាតធ្វើការនៅមន្ទីរការងារ។

បងប្អូននឹងទទួលបានច្បាប់អនុញ្ញាតធ្វើការនៅក្នុងប្រទេសថៃយ៉ាងត្រឹមត្រូវតាមច្បាប់ការងាររបស់ថៃ។

សង្ឃឹមថាវិធីសាស្រ្តនេះនិងជួយឲ្យបងប្អូនពលករខ្មែរ អោយទទួលបានច្បាប់អនុញ្ញាតធ្វើការនៅក្នុងប្រទេសថៃយ៉ាងលឿនជាងរងចាំលេខរៀងធ្វើប៉ាស្ព័រនៅប្រទេសថៃ។

បញ្ជាក់:តំលៃធ្វើលិខិតឆ្លងដែននៅឯប្រទេសកម្ពុជានិងក្នុងប្រទេសថៃមានតំលៃខុសគ្នាដូច្នេះសូមបងប្អូនពីចារណាអោយបានច្បាស់មុននឹងសម្រេចចិត្តទៅធ្វើលិខិតឆ្លងដែននៅឯប្រទេសកម្ពុជា។

website_news/2017131205.txt · Last modified: 2017/12/13 13:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki