website_news:2017131206

តម្រួត(តម៉)ឆ្មក់ត្រួតតាមបេនឡាន ដើម្បីទប់ស្កាត់ពលករខុសច្បាប់

http://www.pheaktraprak.com December 13, 2017

កាលពីថ្ងៃអង្គារ ទី12 ខែធ្នូ ឆ្នាំ2017នេះ កម្លាំងសមត្ថកិច្ចតម្រួតអន្តោប្រវេសន៍ ប្រចាំខេត្តមុខដាហាន ប្រទេសថៃ បានដឹកនាំកម្លាំងតម្រួតអន្តោប្រវេសន៍ខេត្ត ចុះត្រួតពិនិត្យបរិវេណចំណតរថយន្តក្រុងស្ថិតនៅក្នុងខេត្ត ដើម្បីត្រួត ពិនិត្យឯកសារដំណើរចេញចូលរបស់ពលករចំណាកស្រុក និងភ្ញៀវទេសចរ ដែលធ្វើដំណើរឆ្លងកាត់តំបន់នេះ។ ក្នុងយុទ្ធនាការត្រួតពិនិត្យចំណតរថយន្តក្រុងខាងលើកនេះ សមត្ថកិច្ចតម្រួតអន្តោប្រវេសន៍ថៃបានធ្វើការសង្កត់ធ្ងន់ទៅលើការត្រួតពិនិត្យទិដ្ឋាការវីសារចេញចូលរបស់ពលករបរទេស ព្រមទាំងធ្វើការណែនាំដល់ភ្ញៀវជាតិនិងអន្តរជាតិក្នុងការស្នាក់នៅក្នុងប្រទេសថៃផងដែរ។

website_news/2017131206.txt · Last modified: 2017/12/13 13:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki