website_news:2017131207

ថៃអនុញ្ញាតឲ្យពលកខ្មែរ ធ្វើការជាអ្នកបកប្រែភាសាបាន

http://www.pheaktraprak.com December 10, 2017

មតិគណៈរដ្ឋមន្ត្រីថៃសម្រេចអនុញ្ញាតឲ្យពលករខ្មែរអាចធ្វើការជាអ្នកបកប្រែភាសារបស់ខ្លួនបាន ការងារបកប្រែភាសាជាការដ៏សមរម្យចំពោះបងប្អូនពលករកម្ពុជា ហើយការងារនេះត្រូវបាន គណៈរដ្ឋមន្ត្រីថៃ ប្រកាសអនុញ្ញាតឲ្យពលករខ្មែរ,ភូមា, ឡាវ អាចធ្វើការបាន តែត្រូវមានលក្ខខ័ណ្ឌមួយចំនួនដូចតទៅ៖ ចំពោះថៅកែរោងចក្រ,សហគ្រាស,ក្រុមហ៊ុន ក្នងប្រទេសថៃ អាចជួលពលករខ្មែរ,ភូមា,ឡាវ អោយធ្វើការជាអ្នកបកប្រែភាសានៅក្នុងក្រុមហ៊ុនបាន ដោយក្នុងរោងចក្រ,សហគ្រាសមានពលករបរទេសធ្វើការចាប់ពី100នាក់ ឡើងទៅអនុញ្ញាតឲ្យជួលអ្នកបកប្រែភាសាម្នាក់។ ដូច្នេះការងារនេះជាជំរើសដ៏ល្អមួយ សម្រាប់បងប្អូនពលករខ្មែរដែលកំពុងស្វែងការងារធ្វើនៅប្រទេសថៃ។

website_news/2017131207.txt · Last modified: 2017/12/13 13:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki