website_news:2017131208

នៅថ្ងៃពុធសប្តាហ៍ខាងមុខនេះនិងមានដំណឹងល្អរឿងធ្វើប៉ាស្ព័រជូនពលករខ្មែរ

http://www.pheaktraprak.com December 9, 2017

នៅថ្ងៃពុធទី13 ខែធ្នូ ឆ្នាំ2017 ខាងមុខនេះក្រសួងការងារថៃនឹងបើកកិច្ចប្រជុំធំមួយ ដើម្បីពិភាក្សារកដំណោះស្រាយអំពីបញ្ហាផ្ដល់លេខរៀងបញ្ជាក់អត្តសញ្ញាណរនិងប័ណ្ណស៊ីជម្ពូថ្មី ជូនបងប្អូនពលករខ្មែរ,ភូមា,ឡាវ ។ ក្នុងកិច្ចប្រជុំនេះក្រសួងការងារថៃមានការអញ្ជើញក្រុមហ៊ុននាំចូលពលករបរទេសមួយចំនួនក្នុងប្រទេសថៃ អោយមកចូលរួមពិភាក្សារកដោះស្រាយជាមួយផងដែរ។ ដូច្នេះចំពោះបងប្អូនពលករខ្មែរដែលកំពុងរង់ចាំត្រួតសញ្ជាតិធ្វើប៉ាស្ព័រនិងមានដំណឹងល្អទាំងរឿងផ្ដល់លេខរៀងនិងរឿងប័ណ្ណស៊ីជម្ពូថ្មី។ អាស្រ័យហេតុនេះសូមបងប្អូនពលករខ្មែរទាំងអស់រងចាំស្ដាប់ដំណឹងល្អនៅពេលឆាប់ៗខាងមុខនេះ។

website_news/2017131208.txt · Last modified: 2017/12/13 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki