website_news:2017131209

ពលករខ្មែរម្នាក់ស្លាប់

Royal Embassy of Cambodia in Bangkok added December 10 at 11:04am

នាថ្ងៃទី០៦រោច ខែមិគសិរ ឆ្នាំរកា ព.ស. ២៥៦១ ទីក្រុងបាងកក ថ្ងៃទី០៩ ខែ ធ្នូ ឆ្នាំ២០១៧ មានពលរដ្ឋខ្មែរម្នាក់ស្លាប់ឈ្មោះ គួង ថង អាយុ ២៨ឆ្នាំ មានស្រុកកំណើត នៅភូមិជើងទឹក ស្រុកកំពង់លាវ ខេត្តព្រៃវែង បានមកធ្វើការក្នុងកន្លែងចិញ្ចឹមបង្គារ ស្ថិតនៅភូមិភ្នំសារ៉ាខាម ឃុំបឹងគោឡូ ខេត្តឆាក់ឈើងសាវ ប្រទេសថៃ ។

មូលហេតុនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ពេលព្រលប់ គាត់ផឹកសុរ៉ាពីព្រលប់ លុះម៉ោង ៣និង០០ព្រឹក គាត់ឡើងរថយន្តមកខេត្តរ៉ាក់យ៉ង គោលបំណងមកធ្វើលិខិតឆ្លងដែន ប៉ុន្តែនៅវេលាម៉ោង៦និង០០នាទីទើបដឹងថាឈ្មោះ គួង ថងបានស្លាប់នៅលើរថយន្តទៅហើយ។ បន្ទាប់មកសពត្រូវបានបញ្ជូនមកមន្ទីរពេទ្យខេត្តរ៉ាក់យ៉ង រង់ចាំគ្រួសារមកទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើត។

នៅវេលាម៉ោង ១៦និង០០នាទី សពត្រូវបានដឹកចេញពីមន្ទីរពេទ្យបញ្ជូនមកតាមច្រកព្រំដែន ប៉ោយប៉ែត នៅវេលាម៉ោង២២និង៤៥នាទីសពបានមកដល់ច្រកព្រំដែនប៉ោយប៉ែត តែដោយនៅច្រកគេបានបិតនៅម៉ោង២២យប់ សពត្រូវយកទៅតំកល់នៅរោងជេ ស្ថិតក្នុងស្រុកអារ៉ាញ់ រួចនៅវេលាព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ និងបញ្ជូនសពមកកុងសុលខេត្តស្រះកែវ សម្រួលសពចេញតាមច្រកព្រំដែន។ ទីប្រឹក្សាទទួលបន្ទុកពលករបានពាំនាំថវិកាមួយចំនួន ជូនដល់សាច់ញាតិសព និងទំនាក់ទំនងទៅនយោជក អោយរៀបចំឯកសារសពចេញពីមន្ទីរពេទ្យនិងចេញថ្លៃពេទ្យនិងថ្លៃដឹកសព។

website_news/2017131209.txt · Last modified: 2017/12/13 14:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki