website_news:2017131210

ក្រុមការងារទទួលបន្ទុកពលករ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះទៅដោះស្រាយបញ្ហាជូនដល់ពលករកម្ពុជាចំនួនជាង១០០នាក់

Royal Embassy of Cambodia in Bangkok December 8 at 5:23pm

នាថ្ងៃព្រហស្បត៏ ៤រោច ខែមិគសិរ ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ក្រុមការងារទទួលបន្ទុកពលករ តំណាងឱ្យឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះទៅដោះស្រាយបញ្ហាជូនដល់ពលករកម្ពុជាចំនួនជាង១០០នាក់ ដែលត្រូវបាននិយោជកមិនបើកប្រាក់ឈ្នួលឱ្យ និងមិនមានការងារឱ្យពលករធ្វើ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកសាមុទ្រប្រាកាន ខេត្តសាមុទ្រប្រាកានប្រទេសថៃ ដោយនិយោជកយល់ព្រមបើកប្រាក់ឈ្នួលជូនពលករគ្រប់ចំនួន និងអនុវត្តទៅតាមច្បាប់ការងាររបស់ប្រទេសថៃ។

website_news/2017131210.txt · Last modified: 2017/12/13 14:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki