website_news:2017140201

កម្ពុជា-វៀតណាម-ឡាវ កំពុងដើរលើផ្លូវត្រូវក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

http://police.gov.kh/blog 11:50 am 14 កុម្ភះ 2017 58

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ថ្លែងថា កម្ពុជា-វៀតណាម-ឡាវ កំពុងដើរលើផ្លូវត្រូវក្នុងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស។

ការថ្លែងដូច្នេះធ្វើឡើងគ្រាដែល ឯកឧត្តមអញ្ជើញធ្វើជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបដំណើរការចំណុច ខ្ពស់វាយលុកបង្រ្កាបបទល្មើសជួញដូរមនុស្សឆ្លងដែនរវាង កម្ពុជា-វៀតណាម-ឡាវ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅសណ្ឋាគារភ្នំពេញ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ោ ភក្តិ មានប្រសាសន៍ថា រដ្ឋាភិបាលប្រទេសទាំងបីបានបង្កើនការយកចិត្តទុក ដាក់ និងបង្កើតឲ្យមានយន្តការអនុវត្តន៍ច្បាប់រឹងមាំ ដើម្បីសម្របសម្រួល ប្រមូលផ្តុំ គ្រប់កិច្ចខិតខំប្រឹងប្រែង ទាំងអស់ឲ្យមានកិច្ចសហការជាមួយគ្នាកាន់តែស្និទ្ធ ចែករំលែកព័ត៌មាន និងបទពិសោធន៍ជាក់ស្តែង ដើម្បីរួម គ្នារិះរកមធ្យោបាយបំពេញចន្លោះខ្វះខាត និងបង្កើនប្រសិទ្ធ ភាពនៃការឆ្លើយតបឲ្យកាន់តែប្រសើរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ោ ភក្តិ មានប្រសាសន៍ទៀតថា រដ្ឋាភិបាលប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ មិនអាចអនុវត្តវិធានការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឲ្យ មានប្រសិទ្ធ ភាពបានឡើយ បើមិនមានការ សហការល្អក្នុងការអនុវត្តព្រមៗគ្នា។ ព្រោះជនល្មើស មានល្បិច កលទាំងវិធីស្របច្បាប់ មិនស្របច្បាប់ និងប្រើ ឧបករណ៍ទំនើប មានវិធីសាស្រ្តបត់បែន សកម្ម និងមានទំនាក់ទំនងជាប្រព័ន្ធ។

លោកជំទាវឧត្តមសេនីយ៍ឯក យក សុខា អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថា បច្ចុប្បន្ននេះនិន្នាការ ជាសកល ពិសេសនៅតំបន់អាស៊ីអាគ្នេយ៍យើងនេះ សកម្មភាពនៃឧក្រិដ្ឋកម្ម ឆ្លងដែនដោយអំពើជួញដូរមនុស្ស មានការបង្កើតជាខ្សែបណ្តាញធ្វើសកម្មភាពជាខ្សែរយៈពីប្រទេសមួយទៅប្រទេសមួយក្នុងតំបន់។ ហេតុនេះ បទល្មើសជួញដូរមនុស្សមិនមែនតែជាបញ្ហាសម្រាប់ ប្រទេសណាមួយនោះទេ តែវាជាកង្វល់របស់ពិភពលោក ទាំងមូល ដែលទាមទារឲ្យមានការ សហការគ្នាទាំងក្នុង និងក្រៅប្រទេស និងរវាងប្រទេសមួយទៅប្រទេសមួយ ដើម្បីរួមគ្នាបង្ការទប់ ស្កាត់បង្រ្កាបឲ្យបានទាន់ពេលវេលា ៕

{{ :website_news:6-26.jpg?200 |{{ :website_news:5-32.jpg?200 |{{ :website_news:4-38.jpg?200 |{{ :website_news:2-51.jpg?200 |{{ :website_news:1-51.jpg?200 |

website_news/2017140201.txt · Last modified: 2017/02/14 15:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki