website_news:2017140301

ភ្ញាក់ផ្អើល ត្រឡប់មកពីធ្វើការនៅប្រទេសថៃ ឃើញផ្ទះរបស់ខ្លួនរាបដល់ដី

http://police.gov.kh/blog 3:21 pm 13 មីនា 2017 155

បាត់ដំបង ៖ ស្ត្រីម្នាក់បានស្រែកទ្រហ៊ោ ដោយសារតែមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះឃើញទិដ្ឋភាពដ៏គួរអោយរន្ធត់នៅចំពោះមុខ គឺផ្ទះរបស់ខ្លួនត្រូវបានគេវាយកម្ទេចរាបស្មើរ ដល់ដី ខណៈដែលខ្លួនកំពុងស្ថិតនៅក្នុងប្រទេសថៃដើម្បី ស៊ីឈ្មួលធ្វើជាកម្មករឲ្យគេក្នុងការរកប្រាក់កម្រៃចិញ្ចឹមជីវិត ។

ករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនេះ បានកើតឡើងតាំងពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុច ផ្ទះថ្មផ្ទាល់ដីមួយកន្លែង ស្ថិតក្នុងភូមិពោធិជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលលំនៅដ្ឋាននេះជាកម្មសិទ្ធិរបស់ ឈ្មោះ ស៑យ សំណាង ភេទស្រី .អាយុ៤៣ឆ្នាំ មានមុខរបរជាកម្មករនៅក្នុងទឹកដីថៃ ។ ស្ត្រីរងគ្រោះបានរៀបរាប់ថា កាលដើមឡើយគឺមានការជំពាក់ លុយដោយរូបនាង បានខ្ចីលុយពីឈ្មោះ យាយ ណាង ចំនួន ៣០ ០០០ បាត ក្រោយមកដោយសារតែបញ្ហាជីវភាព ចេះតែ ដុនដាបទៅ ទើប យាយ ណាង បាននិយាយថា បើមិន មានលុយសងគាត់ទេ កាត់ដីអោយគាត់ក៏បានដែរ ក្នុងតម្លៃ ៤៥ ០០០ បាត ។

បន្ទាប់មកក៏មានការព្រមព្រៀងគ្នាហើយក៏បាននាំគ្នាទៅធ្វើលិខិតស្នាមនៅផ្ទះមេភូមិ ប៉ុន្តែនៅពេលធ្វើលិខិតស្នាមលក់ទិញនោះ គឺការចាយលុយមិនគ្រប់ចំនួននោះទេ ដោយ យាយ ណាង បានប្រគល់លុយអោយនាងម្តង ៥០០បាត ម្តង១ពាន់បាត គឺតាមបែបមានប៉ុណ្ណាអោយប៉ុណ្ណឹង ដូច្នេះនាងមានការធុញទ្រាន់ក្នុងការទទួលលុយទម្រាំបានគ្រប់ចំនួន គឺមានរយៈពេលរាប់ខែ ។ ស្របពេលជាមួយគ្នានោះដែរ នាងជាមួយនិងស្វាមីបានប្រឹង ប្រែងធ្វើការអោយគេ និងខំសន្សំប្រាក់បានខ្លះៗ និងដោយ សារតែយាយណាង ប្រគល់លុយអោយមានការយឺតយ៉ាវពេក ទើបមានថ្ងៃមួយពេលដែលនាងបានជួបនឹងយាយ ណាង នាងក៏សុំទិញដីមកវិញ ដោយសុខចិត្តអោយយាយ ណាង ចំណេញ ។ ក្នុងការសុំទិញដីវិញនោះ យាយ ណាងក៏មិនថាអីដែរតែគាត់ លក់ក្នុងតំលៃមួយសែនបាតឯនាងក៏សុំអោយចុះនៅត្រឹម ៧០ ០០០ បាត ដោយសារតែមិនទាន់មានចំលើយឆ្លើយតប ទើបរូបនាងចេះតែរស់នៅសិនរហូតតាំងពីផ្ទះនៅជញ្ជាំងក្តារប្រក់ស័ង្កសី រហូតដល់ឡើងជញ្ជាំងថ្មក្រាលការ៉ូ ថែមទៀតផង ដែលនាងបានចំណាយសរុបក្នុងការសាងសង់ផ្ទះនេះ គឺ អស់១៥០ ០០០ បាត ។

បើតាមសំដីអ្នកជិតខាងបានអោយដឹងថា ខណៈដែលស្ត្រីរង គ្រោះដែលជាម្ចាស់ផ្ទះកំពុងធ្វើការនៅក្នុងទឹកដីថៃ គឺនៅថ្ងៃ ទី៨ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ៨ និង៣០ នាទីព្រឹក ស្រាប់តែគេឃើញម្ចាស់បំណុល គឺ យាយ ណាង បាននាំ មន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ឈ្មោះ ថុល ជានាយរងប៉ុស្តិ៍ ព្រម ទាំងមានមនុស្សចំនួន៦នាក់ផង ប្រដាប់ដោយញញួរ បានធ្វើ ដំណើរសំដៅទៅរកផ្ទះនោះដើម្បីធ្វើការវ៉ៃកម្ទេចចោល ដោយ នៅពេលនោះមានអ្នកជិតខាងម្នាក់បានសំពះអង្វរថា កុំទាន់ អីចាំម្ចាស់ផ្ទះមកសិនទៅ តែយាយណាងមិនស្តាប់ ថែមទាំង បន្តបញ្ជាអោយកំលាំងទាំង៦នាក់នោះវ៉ៃកម្ទេចតែម្តង តែក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ ទើបពេលនោះហើយដែលមានអ្នកជិតខាងទូរស័ព្ទទៅប្រាប់អំពីហេតុការណ៍ដែលបានកើតឡើងទាំងអស់នេះ ព្រោះតែឮសំដីយាយណាងនិយាយថា អាណាចង់ទៅប្តឹងអីក៏ប្តឹងទៅ ។

ជាចុងក្រោយស្ត្រីរងគ្រោះបានបន្ថែមថា ការដែលនាងសុំទិញ វិញក្នុងតម្លៃ ៧០ ០០០ បាត គឺមិនបានធ្វើលិខិតស្នាមនោះទេ ប៉ុន្តែយាយណាង បានឯកភាពជាមួយនាងរួចហើយដោយ នាងបានសន្យាថា និងបករគល់លុយចំនួន ៧០ ០០០ បាត នៅថ្ងៃទី១០ ខែឧសភាឆ្នាំ២០១៧ ខាងមុខនេះ ព្រោះការ សាងសង់ និងជួសជុលបន្ថែមក្នុងទំហំ៥X៧ម៉ែត្រ អស់ទឹក ប្រាក់១៥០ ០០០ បាត ស្រាប់តែយាយណាង ដាក់កំលាំង មកវ៉ៃដោយគ្មានការជូនដំណឹងអ្វីបន្តិចដល់នាងទាល់តែសោះ ហើយនៅពេលនេះដែរ នាងក៏បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចទាំងពីរស្ថាប័នហើយ ពាក់ព័ន្ធនឹងការណីបំផ្លិច បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ពេជ្រ សារ៉ែន អធិការ នគរបាលស្រុកសំពៅលូនបានមានប្រសាសន៍ថា វាមានការ យឺតយ៉ាវបន្តិច ដោយសារតែម្ចាស់ផ្ទះមកប្តឹងនៅថ្ងៃទី១០ ខែមីនាទៅហើយ ហើយនៅពេលនេះដែរ ទោះបីជាម្ចាស់ផ្ទះ មានការជំពាក់បំណុល រីឯអ្នកប្រព្រឹត្តបទល្មើសជាម្ចាស់ បំណុលក៏ដោយ គឺលោកត្រូវតែនាំខ្លួនយាយណាង មកសាកសួរសិន ប៉ុន្តែវាជាការលំបកាបន្តិចព្រោះក្រោយពេលប្រព្រឹត្ត យាយ ណាង បានវិលត្រឡប់ចូលទៅក្នុងទឹកដីថៃវិញ បាត់ ប៉ុន្តែទោះជាយ៉ាងណា ក៏ត្រូវតែរកវិធីហៅអោយចូល ខ្លួនមកបំភ្លឺនៅចំពោះមុខច្បាប់អោយទាល់តែបាន ៕

website_news/2017140301.txt · Last modified: 2017/08/24 15:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki