website_news:2017140302

អាជ្ញាធរថៃចាប់បញ្ជូនពលករខែ្មរខុសច្បាប់មកប្រទេសវិញជាង៣០០នាក់

http://www.rasmeinews.com/local ដោយ ៖ក្រញូង ថ្ងៃទី 13 មីនា 2017 ម៉ោង 04:34:PM

(បាត់ដំបង)៖អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ចំនួន៣២៨នាក់ (ស្រី១១៦នាក់) ដែលលបលួចចូលទៅធ្វើកម្មករនៅទឹកថៃមកប្រទេសខែ្មរវិញកាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ តាមច្រកទ្វារអន្តរជាតិដូងនៃស្រុកកំរៀងនិងច្រកតំបន់ភ្នំដីនៃស្រុកសំពៅលូន ចំនួន១៦នាក់ (ស្រី៣នាក់)។ ក្រោយធ្វើការអប់រំហើយក៍បញ្ជូនទៅស្រុកកំណើតវិញ។

សមត្ថកិច្ចច្រកទ្វារអន្តរជាតិដូងស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង បានឲ្យដឹងថា ពលករចំណាកស្រុកខុសច្បាប់ចំនួន៣២៨នាក់(ស្រី១១៦នាក់) បានចូលទៅរកការងារធ្វើនៅក្នុងទឹកដីថៃត្រូវបានតម្រួតនិងអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនត្រឡប់មកប្រទេសខែ្មរវិញតាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀងខេត្តបាត់ដំបងកាលពីម៉ោងជាង១រសៀលថ្ងៃទី១២ខែមីនា។

ដោយឡែកសមត្ថកិច្ចច្រកទ្វារតំបន់ភ្នំដីស្ថិតក្នុងភូមិគីឡូ១៣ ឃុំតាស្តា ស្រុកសំពៅលូនបានឲ្យដឹងថា កាលពីម៉ោងជាង៤ល្ងាចថ្ងៃទី១១ ខែមីនា បានទទួលពលករខែ្មរចំនួន១៦នាក់(ស្រី៣នាក់)ពីអាជ្ញាធរថៃចាប់ខ្លួនពេលដែលពួកគេចូលទៅធ្វើកម្មករខុសច្បាប់នៅក្នុងប្រទេសរបស់គេ។ បន្ទាប់ពីធ្វើការណែនាំ និងអប់រំដល់ពលករចំណាកស្រុកទាំងអស់ឲ្យយល់ដឹងអំពីភាពអន្តរាយដល់អាយុជីវិតក្នុងពេលលួចចូលទៅធ្វើការនៅប្រទេសថៃដោយគ្មានច្បាប់ទម្លាប់រួចមកអាជ្ញាធរកម្ពុជាបានអនុញ្ញាតឲ្យពួកគេត្រឡប់ទៅភូមិស្រុកកំណើតរៀងៗខ្លួន ៕S

website_news/2017140302.txt · Last modified: 2017/08/24 15:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki