website_news:2017140304

រដ្ឋមន្ត្រីការងារថា ថៃកំណត់ប្រាក់ឈ្នួលនិងម៉ោងធ្វើការសម្រាប់ពលករខ្មែរ

http://vodhotnews.com ដោយ លោក សូរ្យ ជ័យឧត្ដម | ថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០១៧

រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា បានប្រកាសថា រដ្ឋាភិបាលថៃបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បរមា និងកំណត់ម៉ោងការងារសម្រាប់ពលករខ្មែរ ដែលបម្រើការងារនៅក្នុងប្រទេសថៃ។

ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញនេះ រដ្ឋមន្ត្រីការងារ លោក អ៊ិត សំហេង បានអះអាងថា ប្រាក់ឈ្នួលអប្បរមាសម្រាប់ពលករខ្មែរ ត្រូវបានរដ្ឋាភិបាលថៃកំណត់យ៉ាងទាបបំផុត ៣០០បាទ ឬស្មើនឹង ១០ដុល្លារ ក្នុងមួយថ្ងៃ។

បើតាមលោក អ៊ិត សំហេង ម៉ោងធ្វើការងារ ត្រូវបានរដ្ឋាភិបាលថៃកំណត់ច្រើនបំផុត ៧ម៉ោងក្នុងមួយថ្ងៃ សម្រាប់ការងារដែលប៉ះពាល់ដល់សុខភាព និងសុវត្ថិភាព និងច្រើនបំផុត ៨ម៉ោងសម្រាប់ការងារធម្មតា។

សេចក្ដីសម្រេចថ្មីបំផុតនេះ ត្រូវបានរដ្ឋាភិបាលថៃប្រាប់មកភាគីកម្ពុជាថា ចាប់អនុវត្តតាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧នេះ៕

website_news/2017140304.txt · Last modified: 2017/03/14 14:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki