website_news:2017140401

ប្រធានក្រុមប្រឹក្សាខេត្តថា ៖ ពលករខ្មែរដែលត្រូវថៃចាប់ បញ្ជូននិងត្រឡប់មកដោយខ្លួនឯងជិត១ម៉ឺននាក់មុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ

http://police.gov.kh/blog 3:25 pm 12 មេសា 2017 24

បន្ទាយមានជ័យ ៖ ពលករខ្មែរដែលត្រូវថៃចាប់បញ្ជូននិង ត្រឡប់មកដោយខ្លួនឯងជិត១ម៉ឺននាក់ មុនថ្ងៃបុណ្យចូលឆ្នាំ ខ្មែរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលលើកឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅសាលប្រជុំ សាលាខេត្តបន្ទាយមានជ័យ ។ លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ដោយយោងតាមរបាយការណ៍គណៈ កម្មការទទួលពលករខ្មែរខុសច្បាប់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺពលកខ្មែរមុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីយ៍ខ្មែរខាង មុខនេះឃើញភាគីថៃសម្រុកដឹកជញ្ជូននិងពលករខ្មែរត្រឡប់ មកដោយខ្លួនឯងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតរហូតដល់ថ្ងៃទី១០ខែមេសាឆ្នាំ២០១៧នេះមានប្រមាណជិត១ម៉ឺននាក់ហើយក្នុងនោះមានអ្នកខេត្តបន្ទាយមានជ័យជិត៥ពាន់នាក់ ។ លោកបានសំណូមពរដល់សមត្តកិច្ចនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងកងកម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែនត្រូវ សម្រួលអោយពលករខ្មែរមកពីប្រទេសថៃចូលមកកម្ពុជាវិញ ដើម្បីមកលេងស្រុកកំណើតជួបជុំគ្រួសារនៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីយ៍។ គឺសុំសម្រួសជួយដល់ពលករខ្មែរមិនអោយយក លុយរឺគម្រាមយកលុពីពលករខ្មែរបើបានដឹងនិងមានវិធានការចំពោះបុគ្គលនោះតាមច្បាប់ ។ លោក អ៊ុង អឿន បានមានប្រសាសន៍បញ្ជាក់ថា ជារៀង រាល់ឆ្នាំនៅពេលថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរគឺភាគីថៃ បាន សម្រុកដឹកពលករខ្មែរនិងត្រឡប់មកវិញ ដោយខ្លួនឯងច្រើន រាល់ឆ្នាំ ៕

website_news/2017140401.txt · Last modified: 2017/08/24 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki