website_news:2017140402

អាជ្ញាធរថៃប្រចាំច្រកទ្ឡែមបានរិៈគន់ក្រសួងការងារថៃរឿងបញ្ហាពលករខ្មែរកាន់(ប័ណ្ណស៊ីជុំពូ)មិនបានដឹងពីលិខិតបញ្ជាក់ការធ្វើដំណើរ

http://www.khmerchonburi.info April 13, 2017

អាជ្ញាធរថៃប្រចាំការច្រកទ្វាអន្តរជាតិឡែមមួយរូបបានធ្វើការរិៈគន់យ៉ាងខ្លាំងទៅលើក្រសួងការងារថៃ រឿងបញ្ហាពលករខ្មែរកាន់ (ប័ណ្ណស៊ីជុំពូ) មិនបានដឹងពីលិខិតបញ្ជាក់ការធ្វើដំណើរវិលត្រឡប់ទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ អាជ្ញាធរថៃរូបនេះប្រាប់ទូរទូស្សន៍NBTថៃអោយដឹងថាចាប់តាំងពីក្រសួងការងារថៃបានអនុញ្ញាតអោយពលករស្របច្បាប់ទាំងបីសញ្ញាតិដែលកាន់ (ប័ណ្ណស៊ីជុំពូ) អាចធ្វើដំណើរវិលត្រឡប់ទៅលេងស្រុកកំណើតខ្លួនបានតែត្រូវមានលិខិតបញ្ជាក់ការធ្វើដំណើរចេញពីក្រសួងសិនទើបអាចធ្វើដំណើរវិលត្រឡប់ទៅលេងស្រុកកំណើតចាប់តាំងពីថ្ងៃទី05 ខែមេសា ឆ្នាំ2017 រហូត់ដល់ថ្ងៃទី30 ខែមេសា ឆ្នាំ2017 ទើបផុតកំណត់។

លើបញ្ហានេះលោកបានលើកឡើងថាមានពលករខ្មែរស្របច្បាប់ដែលកាន(ប័ណ្ណស៊ីជុំពូ) ប្រមាណជាង60% ដែលធ្វើដំណើរចេញតាមច្រកអន្តរជាតិឡែមមិនបានដឹងពីច្បាប់ថ្មីដែលក្រសួងប្រកាសអោយពលករមាន(ប័ណ្ណស៊ីជុំពូ)ត្រូវទៅសុំលិខិតពីក្រសួងការងាទើបអាចធ្វើដំណើរបាន តែផ្ទុយទៅវិញមានតែពលករ4០% ប៉ុណ្ណោះដែលបានដឹងពីច្បាប់នេះ ព្រោះនៅឆ្នាំមុនគ្រាន់តែពួកគេមាន(ប័ណ្ណស៊ីជំពូ)ត្រឹមត្រូវគឺអាចធ្វើដំណើរបាន ក្នុងបញ្ហាដដែលលោកបានបន្តទៀតថារឿងនេះមកពីក្រសួងការងាថៃ ធ្វើការផ្សព្វផ្សាយក្នុងរយៈពេលខ្លីពេកទើបថៅកែមួយចំនួនធំមិនបានដឹងពីបញ្ហានេះ ហើយបញ្ហានេះនិងបង្កផលប៉ះពាលយ៉ាងធ្ងន់ធ្ងរដល់ពលករដែលកាន់(ប័ណ្ណស៊ីជុំពូ)ត្រឹមត្រូវតែមិនមានលិខិតបញ្ជាក់ ធ្វើអោយពួកគេ ហើយពួកគេទាំងអស់និងត្រូវសមត្ថកិច្ចប្រើច្បាប់អន្តរប្រវេសន៍(មាត្រា50) បញ្ជូនពួកគេទាំងអស់អោយវិលត្រឡប់ទៅស្រុកកំណើតក្នុងនាមជាជនអន្តោប្រវេសន៍កួចឆ្លងដែនខុសច្បាប់ហើយមិនអាចវិលត្រឡប់ឡើងមកធ្វើការនៅប្រទេសថៃវិញបាន ។ ក្នុងបញ្ហានេះលោកយល់ឃើញថានៅក្រោយពេលបុណ្យចូលឆ្នាំរួចនិងមានបញ្ហាខ្វះកម្មករធ្វើការព្រោះឧស្សាហៈកម្មនានារត្រូវការកំលាំងពលកម្មពីពលករទាំងនេះនៅពេលនោះនិងបង្កផលប៉ះពាលដល់សេដ្ឋកិច្ចថៃជាក់ជាមិនខាន។

website_news/2017140402.txt · Last modified: 2017/04/14 11:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki