website_news:2017140403

ច្រកព្រំដែនឡែមស្ទើរតែបែកនាថ្ងៃនេះដោយសារបងប្អូនពលករខ្មែររាប់ម៉ឺននាក់សម្រុកចុះទៅផ្ទះតាមច្រកនេះ

http://www.khmerchonburi.info April 12, 2017

កាលពីព្រឹកថ្ងៃទី12 ខែមេសា ឆ្នាំ2017 វេបសាយ Dailynewsthai បានរាយការណ៍ថាមានបងប្អូនពលករខ្មែរចំនួនរាប់ម៉ឺននាក់បានធ្វើដំណើរចុះទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តាមរយះច្រកទ្វាអន្តរជាតិឡែមរាប់ម៉ឺននាក់ បណ្ដាលអោយមានការកកស្ទះយ៉ាងខ្លាំងនាពេលព្រឹកនេះ។ក្រោយពីក្រសួងការថៃបានអនុញ្ញាតអោយបងប្អូនពលករខ្មែរដែលបំរើការងានៅក្នុងប្រទេសថៃយ៉ាងស្របច្បាប់ទាំងមានប័ណ្ណ (ស៊ីជុំពូ)និងប៉ាស្ព័រការងា អាចធ្វើដំណើរវិលត្រឡបទៅលេងស្រុកកំណើតបានចាប់តាំងពីថ្ងៃទី05 ខែមេសា រហូត់ដល់ថ្ងៃទី30 ខែមេសា ឆ្នាំ 2017 ។ ក្នុងនោះឃើញថាចាប់តាំងពីអាជ្ញាធរថៃបើកអោយបងប្អូនពលករខ្មែរយើងអាចធ្វើដំណើចេញចូលបានដោយសេរីរួចមកឃើញថាជារាងរាល់ថ្ងៃមានបងប្អូនពលករខ្មែរយើង រាប់រយរាប់ពាន់ រហូតដល់ថ្ងៃនេះមានដល់រាប់ម៉ឺននាក់បណ្ដាលអោយច្រកអន្តរជាតិមួយនេះមានការកកស្ទះយ៉ាងខ្លាំង ដោយខាងភាគគីអាជ្ញារធរថៃសម្រួលនិងពិនិត្យការចេញចូលរបស់បងប្អូនពលករខ្មែរទាំងដាច់បាយដាច់ទឹកព្រោះចង់អោយបងប្អូនពលករខ្មែរយើងបានធ្វេីដំណើរវិលត្រឡប់ទៅជួបជុំគ្រួសារដោយសុវិត្ថភាព។ ប្រភពពីៈDailyNewsthai

website_news/2017140403.txt · Last modified: 2017/04/14 11:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki