website_news:20171406001

ពលរដ្ឋចង់បានការងារសមរម្យក្នុងស្រុកធ្វើ មិនចង់ឲ្យកូនឲ្យប្អូនទៅធ្វើការនៅប្រទេសថៃនោះទេ

http://www.r-f-i-news.html ដោយ អ៊ឹម ណាវិន ចុះផ្សាយនៅថ្ងៃ 13/06/2017

ប្រជាពលរដ្ឋដែលមានកូន មានបង មានប្អូន ទៅធ្វើការនៅប្រទេសថៃ ទទូចឲ្យរដ្ឋាភិបាលបង្កើតការងារនៅក្នុងប្រទេស មានប្រាក់ឈ្នួលប្រហាក់ប្រហែលនឹងប្រទេសថៃ ដើម្បីកុំ ឲ្យ មានចលនាចំណាកស្រុកទៀត។ ធ្វើការងារនៅប្រទេសថៃស្របច្បាប់ បានប្រាក់ឈ្នួលខ្ពស់ សល់លុយ តែស្រុកភូមិស្ងាត់ ព្រាត់ប្រាសគ្នា។ នេះមិននិយាយពីការធ្វើចំណាកស្រុកខុសច្បាប់ ដែលអាចជួបគ្រោះថ្នាក់ច្រើនប្រការនោះទេ។ បើមានការងារសមរម្យ ក្នុងប្រទេសពួកគាត់មិនឲ្យកូន ឲ្យប្អូន ទៅធ្វើការប្រទេសគេ នោះឡើយ។ នេះជាសំឡេងប្រជាពលរដ្ឋមួយជ្រុង ពីស្រុកឈូក ខេត្តកំពត។

website_news/20171406001.txt · Last modified: 2017/06/14 14:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki