website_news:20171406003

សម្រេចឃុំខ្លួនជនជាតិវៀតណាម ២នាក់ រឿងបើកហាងកាហ្វេលក់ភេទ

http://www.a-n-n-news.html ដោយ: ឡុក សំរិត ថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០១៧

រាជធានីភ្នំពេញ៖ យោងតាមប្រភពពីសមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហសផ្ទៃ បានឱ្យដឹងថា កាលពីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញ លោក ហេង សុខណា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនជនជាប់ចោទ ជនជាតិវៀតណាម២នាក់ ពាក់ព័ន្ធករណី បើកហាងកាហ្វេបង្កប់សេវាកម្មផ្លូវភេទ។

យោងតាមប្រភពដដែលបានបញ្ជាក់ថា លោក គុជ គឹមឡុង តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ជនជាប់ចោទ ទី១.ឈ្មោះ គីម លីវ ភេទស្រី អាយុ៤៥ឆ្នាំ និងទី២.ឈ្មោះ គីម លាង ភេទស្រី អាយុ៥១ឆ្នាំ ពីបទសញ្ចារកម្ម ប្រព្រឹត្តនៅចំណុចហាងកាហ្វេ ផ្ទះលេខ៣៩៨ ផ្លូវ២៥៥ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ យោងតាមមាត្រា២៨៤ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា សមត្ថកិច្នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនៅចំណុចហាងកាហ្វេ ផ្ទះលេខ ៣៩៨ ផ្លូវ២៥៥ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

website_news/20171406003.txt · Last modified: 2017/06/14 14:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki