website_news:20171406005

ពលករខ្មែរ លើកដៃសំពះតម្រួតថៃទាំងទឹកភ្នែក ដោយសារត្រូវតម្រួតចាប់ខ្លួននៅពេលឆ្លងដែនខុសច្បាប់ចូលទៅស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ

http://www.khmer-chonburi.com/archives/ 14 JUN 2017 ខ្មែរ បាត់ដំបង

ស្ដ្រីពលករខ្មែរម្នាក់លើកដៃសំពះតម្រួតថៃទាំងទឹកភ្នែក នៅពេលត្រូវតម្រួតចាប់ខ្លួនខណៈពេលកំពុងធ្វើដំណើរចូលទៅស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ។ កាលពីវេលាម៉ោង03:30នាទីយប់ ថ្ងៃច័ន្ទទី13 ខែមិថុនា ឆ្នាំ2017 អាជ្ញាធរថៃប្រចាំខេត្តណាខននាយ៉ុក បានធ្វើការស្ទាក់ចាប់រថយន្តដឹកពលករចំណាកស្រុកខុសច្បាប់មួយគ្រឿង ម៉ាកនីសាន់ណាវារ៉ា ពាក់ស្លាកលេខ(ก-2142 อุดรธานี) បានបើករត់គេចកុងត្រូលត្រួតពិនិត្យរបស់សមត្ថកិច្ចថៃ ក្រោយពេញឃាត់រថយន្តបាន សមត្ថកិច្ចថៃបានឆែករកឃើញពលករខ្មែរខុសច្បាប់ប្រុសស្រីចំនួន5 នាក់ និងបារីដែលផលិតនៅប្រទេសកម្ពុជាជាច្រើនសុង។

ក្នុងហេតុការណ៍នេះដែរនៅពេលសមត្ថកិច្ចថៃបានបញ្ជូនពលករខ្មែរខុសច្បាប់ទាំងអស់ទៅដល់ស្ថានីប៉ូលិស ខណៈពេលដែលក្រុមភ្នាក់ងារសារព័ត៌មានថៃកំពុងថតវីដេអូនោះ ស្រាប់តែមានស្ដ្រីពលករខ្មែរម្នាក់វ័យ 40ឆ្នាំ បានលើកដៃសំពះតម្រួតថៃទាំងទឹកភ្នែក ដោយនិយាយពាក្យពីបីមាត់ខ្លីៗថា.. លើកលែងទោសអោយខ្ញុំម្ដងទៅលោកអើយ..! សឹងពាក្យនេះហើយធ្វើអោយខ្លោចចិត្ដយ៉ាងខ្លាំង ព្រោះនៅពេលឃើញពលរដ្ឋខ្មែរចំណាកស្រុកផ្សងព្រេងខុសច្បាប់មកធ្វើនៅប្រទេសគេទាំងលំបាកវេទនាជារៀងរាល់់ថ្ងៃ។

website_news/20171406005.txt · Last modified: 2017/06/14 14:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki