website_news:20171406006

ទាហានថៃចុះចាប់ពលករខ្មែរធ្វើការសំណង់ខុសច្បាប់នៅខេត្តបឹងកាន់ប្រទេសថៃ 19នាក់

http://www.khmer-chonburi.com/archives/ 14 JUN 2017ខ្មែរ បាត់ដំបង

អាជ្ញាធរមូលដ្ឋានថៃរួមជាមួយកំលាំងទាហានថៃចុះត្រួតពិនិត្យឯកសារធ្វើការរបស់ពលករសំណង់ខ្មែរ និងឃាត់ខ្លួនបានពលករខុសច្បាប់ចំនួន19នាក់។ កាលពីថ្ងៃច័ន្ទទី13 ខែមិថុនាឆ្នាំ2017 អាជ្ញាធរមូលដ្ឋានថៃប្រចាំខេត្តបឹងកាន់ ប្រទេសថៃបានធ្វើការចុះត្រួតពិនិត្យឯកសារធ្វើការរបស់ពលករខ្មែរដែលកំពុងធ្វើការសំណង់នៅក្នុងសាលាខេត្តបឹងកាន់ ក្នុងព្រឹត្តិបត្រការណ៍ចុះត្រួតពិនិត្យលើកនេះអាជ្ញាធរថៃបានរកឃើញពលករខ្មែរខុសច្បាប់ប្រុសស្រីចំនួន19នាក់។ ក្រោយការឃាត់ខ្លួនពលករខ្មែរខុសច្បាប់ទាំងត្រូវបានអាជ្ញាធរមូលដ្ឋានប្រគល់ជូនអាជ្ញាធរអន្តោប្រវេសន៍ខេត្តបឹងកាន់យកទៅចាត់វិធានការណ៍តាមផ្លូវច្បាប់។ ប្រភពពី:សមត្ថកិច្ចថៃបានឲ្យដឹងថាក្នុងការចុះត្រួតពិនិត្យឯកសារធ្វើការរបស់ពលករសំណង់នៅតំបន់នេះគឺធ្វើតាមគោលនយោបាយរបស់ខណៈ(ក,ស,ឆ)ថៃ ដើម្បីបង្កាបទល្មើសផ្សេងដែលបង្កឡើងដោយជនអន្តោប្រវេសន៍ និងទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់នៅក្នុងប្រទេសថៃ។

website_news/20171406006.txt · Last modified: 2017/06/14 14:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki