website_news:20171406007

អាជ្ញាធរថៃបញ្ជូនសពពលករខ្មែរម្នាក់មកស្រុកតាមច្រកទ្វារអន្តរជាតិដូង

http://www.phnompenh-daily-news.html 14-June-2017 / ព័ត៌មានជាតិ

ខេត្តបាត់ដំបង ៖ សាកសពពលករខ្មែរម្នាក់ត្រូវបានអាជ្ញាធរនៃប្រទេសថៃដឹកបញ្ជូនប្រគល់មកអោយកម្ពុជានៅតាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ដែលការបញ្ជូនសាកសពស្ត្រីពលករខ្មែរមកដល់កម្ពុជាធ្វើឡើងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នៅតាមច្រកទ្វារអន្តរជាតិដូង នៃស្រុកកំរៀង។ មន្ត្រីអាវុធហត្ថស្រុកកំរៀងបានប្រាប់អោយដឹងថា សាកសពពលករខ្មែរខាងលើមានឈ្មោះ ឌិត សាអែម ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង(ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍)កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ នៅខេត្តចាន់បុរី ប្រទេសថៃ។ បច្ចប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយទៅក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី៕

website_news/20171406007.txt · Last modified: 2017/08/24 15:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki