website_news:20171406008

កម្មករសំណង់ខ្មែរ 6នាក់ បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការបាក់ដែកទ្របេតុង ស៊ីម៉ង់នៅប្រទេស

http://www.khmer-chonburi.com/archives/ 14 JUN 2017 ខ្មែរ បាត់ដំបង

បាក់ដែកទ្របេតុងស៊ីម៉ង់នៅខេត្តនុនថាក់បុរីប្រទេសថៃសង្កត់កម្មករខ្មែរ6នាក់បណ្ដាលឲ្យរងរបួសធ្ងន់3 និងរងរបួសស្រាល3នាក់។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង11:00 នាថ្ងៃអង្គារទី13 ខែមិថុនា ឆ្នាំ2017 ស្ថិតនៅក្នុង ការដ្ឋានសាងសង់ហាងទំនើប(Ekia)មួយកន្លែងដែលស្ថិតនៅក្នុងឃុំសៅធុង ស្រុកបាងយ៉ៃ ខេត្តនុនថាក់បុរី ប្រទេសថៃ នៅកន្លែងកើតហេតុសមត្ថកិច្ចប្រទះឃើញមានជនរងគ្រោះ6នាក់ បានរងរបួសជនរងគ្រោះទី1 មានឈ្មោះសែរ ធឿង ភេទប្រុសអាយុ32ឆ្នាំសញ្ជាតិខ្មែរ ទី2មានឈ្មោះ យឹម ហេង ភេទប្រុសអាយុ48ឆ្នាំសញ្ជាតិខ្មែរ ទី3 មានឈ្មោះណាក់ទិក ណយ ភេទស្រីអាយុ24ឆ្នាំសញ្ជាតិខ្មែរ ទី4 មានឈ្មោះសង់ ប៊ុនថា ភេទប្រុសអាយុ42ឆ្នាំសញ្ជាតិខ្មែរ ទី5 មានឈ្មោះផល លីភេទស្រីអាយុ32ឆ្នាំសញ្ជាតិខ្មែរ ទី6មានឈ្មោះណាក់ តិណយ ភេទស្រីអាយុ24ឆ្នាំសញ្ជាតិខ្មែរ ជនរងគ្រោះទាំងអស់ត្រូវបានភ្នាក់ងារសង្គ្រោះបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យKasem Rat Ratthanathibet ខេត្តនុនថាក់បុរី ប្រទេសថៃ។

ប្រភពសមត្ថកិច្ចបានឲ្យដឹងកន្លែងកើតហេតុជាជណ្ដើរយន្តរបស់ហាងទំនើបដែលកំពុងតែសាងសង់ ខណៈពេលនោះស្រាប់តែដែកទ្របេតុងស៊ីម៉ង់របស់ជណ្តើរយន្តដែលទើបនឹងចាក់សាបហើយ បានបាក់ស្រុតចុះមកខាងក្រោមបណ្ដាលឲ្យសង្កត់កម្មកដែលកំពុងសម្រាក់ក្បែរនោះ បណ្ដាលឲ្យមានកម្មកររងរបួសធ្ងន់ និងស្រាលជាច្រើននាក់ ក្រោយពេលកើតហេតុសមត្ថកិច្ចថៃកំពុងធ្វើការចុះត្រួតពិនិត្យកន្លែងកើតហេតុដើម្បីរកមូលហេតុដែលនាំកើតមានគ្រោះថ្នាក់បែបនេះ។ បច្ចុប្បន្នមានពលករខ្មែរមួយចំនួនវិលត្រឡប់ចេញមកពីមន្ទីរពេទ្យខ្លះហើយ នៅសល់តែមួយចំនួនដែលលោកគ្រូពេទ្យអោយដេកសម្រាកមើលស្ថានភាពជំងឺមួយរយៈសិន។

website_news/20171406008.txt · Last modified: 2017/06/14 14:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki