website_news:2017140701

ក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មជនបរទេស ចុះត្រួតពិនិត្យពលករ បីគោលដៅនៅខេត្តកំពុងស្ពឺ

http://police.gov.kh/blog/ 4:31 pm 13 កក្កដា 2017

កំពង់ស្ពឺ ៖ ក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មជនបរទេស នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ដែលបានចុះត្រួតពិនិត្យជនបរទេសចំនួន បីគោលដៅ៖ ទី១-គោលដៅ LI CHANG SHENG (Cambodia) Co.,Ltd (កាត់ដេរសំលៀកបំពាក់) ម្ចាស់ឈ្មោះ Li Hai Rong ភេទប្រុស សញ្ជាតិ ចិន ទីតាំងស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានប្រើប្រាស់ ពលករសរុបចំនួន ៦៨៧នាក់ ស្រី ៥៥៣នាក់, ពលករខ្មែរចំនួន ៦៧៩នាក់ ស្រី ៥៥១នាក់,ពលករបរទេសចំនួន ប្រាំបីនាក់ ស្រី ពីរនាក់ សញ្ជាតិ ចិន, បានពិនិត្យលិខិតឆ្លងដែនច្បាប់ដើមចំនួន ប្រាំបីនាក់, ប្រើប្រាស់ទិដ្ឋាការប្រភេទE មានបណ្ណនិងសៀវភៅការងារឆ្នាំ២០១៧ ចំនួន ប្រាំបីនាក់,។

ទី២-គោលដៅ Pacific Apparel Co.,Ltd (កាត់ដេរសំលៀកបំពាក់) ម្ចាស់ឈ្មោះHuang Yong Sheng ភេទប្រុស សញ្ជាតិ ចិន ទីតាំងស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានប្រើប្រាស់ ពលករសរុបចំនួន ១២៦០នាក់ ស្រី ១១៧៧នាក់, ពលករខ្មែរចំនួន ១២៤៩នាក់ ស្រី ១១៧១នាក់, ពលករបរទេសចំនួន ១១នាក់ ស្រី ប្រាំមួយនាក់ សញ្ជាតិ ចិន, បានពិនិត្យលិខិតឆ្លងដែនច្បាប់ដើមចំនួន ប្រាំបួននាក់, មិនបានពិនិត្យលិខិតឆ្លងដែនច្បាប់ដើមចំនួន ពីរនាក់ មូលហេតុ ពន្យាទិដ្ឋាការ ប្រើប្រាស់ទិដ្ឋាការប្រភេទE, មានបណ្ណនិងសៀវភៅការងារឆ្នាំ២០១៧ចំនួន ១១នាក់,។

ទី៣-គោលដៅ Gartha International Co.,Ltd (កាត់ដេរសំលៀកបំពាក់) ម្ចាស់ឈ្មោះ Tseng Hua Mu Tan ភេទស្រី សញ្ជាតិ តៃវ៉ាន់ ទីតាំងស្ថិតនៅភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានប្រើប្រាស់ ពលករសរុបចំនួន ៧៩៥នាក់ ស្រី ៧៣៣នាក់, ពលករខ្មែរចំនួន ៧៨០នាក់ ស្រី ៧២៧នាក់, ពលករបរទេសចំនួន ១៥នាក់ ស្រីប្រាំមួយនាក់, រួមមានសញ្ជាតិ ចិន ១៤នាក់ ស្រី ប្រាំមួយនាក់,តៃវ៉ាន់ មួយនាក់ ប្រុស បានពិនិត្យលិខិតឆ្លងដែនច្បាប់ដើមចំនួន ១២នាក់, មិនបានពិនិត្យលិខិតឆ្លងដែនច្បាប់ដើមចំនួន បីនាក់ មូលហេតុ ពន្យាទិដ្ឋាការ, ប្រើប្រាស់ទិដ្ឋាការប្រភេទE, មានបង្កាន់ដៃបង់ប្រាក់ឆ្នាំ២០១៧ចំនួន ១៥នាក់។

សរុបទាំង បីគោលដៅៈ បានប្រើប្រាស់ ពលករសរុបចំនួន ២៧៤២នាក់ ស្រី ២៤៦៣នាក់, ពលករខ្មែរចំនួន ២៧០៨នាក់ ស្រី២៤៤៩នាក់, ពលករបរទេសចំនួន៣៤នាក់ ស្រី១៤នាក់, រួមមាន២សញ្ជាតិ (ចិន,តៃវ៉ាន់) មានឯកសារត្រឹមត្រូវ ៕

website_news/2017140701.txt · Last modified: 2017/08/24 13:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki