website_news:2017140704

នៅចាំអាខ្ទើយយួនបានទេ ? ជាប់គុក១៨ឆ្នាំ និងជនជាតិហូឡង់ជាប់២ឆ្នាំ ពិន័យសរុបជាង២ម៉ឺនដុល្លារ

https://angrut.com/archives/ By សន្ទូច July 13, 2017

ខេត្តមណ្ឌលគិរី ៖ ទីបំផុត នៅថ្ងៃទី១៣ កក្កដា ២០១៧ នេះសាលាដំបូងខេត្តមណ្ឌលគិរីបានផ្តន្ទាទោសបុរសជនជាតិហូឡង់មានឈ្មោះ Stefan Struik អាយុ៥៣ឆ្នាំ ឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទជួយមិត្តប្រុស ជនជាតិវៀតណាម (ខ្ទើយយួន) ឈ្មោះង្វៀន តាំងដុង Nguyen Thanh Dung អាយុ៣៤ឆ្នាំ ឱ្យរត់ភៀសខ្លួនចេញពីប្រទេសកម្ពុជា បន្ទាប់ពីវីដេអូបង្ហាញថា លោកង្វៀន ធ្វើទារុណកម្មលើក្មេងប្រុសកម្ពុជាអាយុ២ឆ្នាំ ត្រូវបានបង្ហោះតាមហ្វេសប៊ុក ។

យោងតាមអ្នកនាំពាក្យសាលាក្តីបានឱ្យដឹងថា លោកង្វៀនដែលកំពុងជាប់ឃុំ នៅក្នុងប្រទេសវៀតណាម ក៏ត្រូវបានតុលាការកាត់ទោសកំបាំងមុខដែរ ដោយដាក់ពន្ធនាគាររយៈពេល១៨ឆ្នាំផងដែរ ។ អ្នកនាំពាក្យសាលាក្តីបានបន្ថែមថា លោក Stefan Struik ដែលត្រូវបានចាប់ខ្លួនកាលពីខែធ្នូ ត្រូវបានពិន័យជាប្រាក់ចំនួន៤លានរៀល (ប្រហែល1,000ដុល្លារ) និងលោកង្វៀន ៨០លានរៀល (ប្រហែល20,000ដុល្លារ) ជូនទៅជនរងគ្រោះ ។

ក្នុងអំឡុងការកាត់ក្តីរបស់គាត់កាលពីខែមុន លោក Struik ដែលជាម្ចាស់ចំការកាកាវ ដែលជាកន្លែងធ្វើទារុណកម្មបានកើតឡើងនោះ លោកបាននិយាយថា គាត់មិនបានដឹងអំពីការធ្វើទារុណកម្ម រហូតដល់វីដេអូត្រូវបានដាក់តាមអ៊ីនធឺណិត និងហ្វេសប៊ុកនោះទេ ។ លោកបានសារភាពថា លោកបានលើកទឹកចិត្តលោកង្វៀនឱ្យចាកចេញពីប្រទេសកម្ពុជាទៅវៀតណាមតែប៉ុណ្ណោះ ប៉ុន្តែបានបដិសេធថា គាត់មិនបានចូលរួមនោះទេ ។

សូមបញ្ជាក់ថា វីដេអូឃ្លីបដែលបានបង្ហោះតាមបណ្តាញសង្គម បង្ហាញពីការធ្វើទារុណកម្មលើក្មេងប្រុសទើបមានអាយុ២ឆ្នាំ ដោយជនជាតិវៀតណាមម្នាក់ យ៉ាងអមនុស្សធម៌បំផុត ដែលជននេះហាក់សប្បាយនឹងការធ្វើទារុណកម្ម ដោយក្មេងតូចស្រែកយំពោរពេញដោយភាពតក់ស្លុត ដែលនោះគឺការប្រើឧបករណ៍ឆក់ញ័រញាក់សព្វសាច់លើរូបកាយក្មេងប្រុសតូចដែលគ្មានសម្លៀកបំពាក់ ។ ឥទ្ធិពលនៃវីដេអូឃ្លីប ដែលត្រូវបានចែកចាយតៗគ្នាពីម្នាក់ទៅម្នាក់ ធ្វើឱ្យមានប្រតិកម្មក្ដៅក្រហាយយ៉ាងខ្លាំងពីសំណាក់មហាជនរាប់លាននាក់ នៅទីបំផុត អង្គការ CPU ទទួលរ៉ាប់រងការពារកុមាររបស់ប្រទេសអូស្ត្រាលី បានបើកការស៊ើបអង្កេតជាបន្ទាន់ដោយសហការជាមួយនឹងសមត្ថកិច្ច ។

មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឲ្យដឹងថា បណ្តាញសង្គមហ្វេសប៊ុកត្រូវបានគេបង្ហោះវីដេអូឃ្លីបពីសកម្មភាពធ្វើទារុណកម្មដោយជនជាតិវៀតណាមលើក្មេងប្រុសម្នាក់ទើបមានអាយុ២ឆ្នាំ នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រូវបានអ្នកនិយមលេងហ្វេសប៊ុកនាំគ្នាចែកចាយពីមួយទៅមួយពាសពេញប្រទេសកម្ពុជាតែម្តង ។ បន្ទាប់មក មានអង្គការមួយឈ្មោះ CPU ស្នើមកលោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្ត ឲ្យធ្វើការស៊ើបអង្កេតជាបន្ទាន់លើករណីនេះ ។ មន្ត្រីនគរបាលដដែលបន្តថា ក្នុងពេលសមត្ថកិច្ចធ្វើការស្រាវជ្រាវក៏ដឹងថា ក្រុមជនពាក់ព័ន្ធកំពុងស្នាក់នៅក្នុងសណ្ឋាគារមេគង្គជិតមាត់ទន្លេ ។ នៅម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៦ ខែធ្នូ ដោយមានការចូលរួមពីកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តផងក៏បានទៅឡោមព័ទ្ធ និងហៅជនទាំង៣នាក់រួមមាន ១-ឈ្មោះ លី ហេង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិហូឡង់សញ្ជាតិខ្មែរ មានស្រុកកំណើតនៅទីក្រុងរ៉ូតធ័រដាម ប្រទេសហូឡង់ ទីលំនៅបច្ចុប្បន្ន ភូមិទី៥ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាថៅកែរោងចក្រផលិតស្ករ ២-ឈ្មោះ អឿ ណាត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិជាជ្រៃ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ៣-ឈ្មោះ រ៉េត សុធី ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិជីរោទ៍ទី២ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រួមជាមួយនឹងរថយន្តម៉ាកនីស្សាន់១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ ២AA ៨៨០៧ និងបានបញ្ជូនមកកាន់ស្នងការដា្ឋននគរបាលខេត្តដើម្បីសួរនាំ ។

មន្ដ្រីសមត្ថកិច្ចបញ្ជាក់ថា រីឯជនដៃដល់ឈ្មោះ ង្វៀន តាំងដុង ភេទប្រុសចរិតស្រី (ខ្ទើយ) អាយុ៣៤ឆ្នាំ ជាជនជាតិវៀតណាម ។ ជននេះជាអ្នកធ្វើទារុណកម្មលើក្មេងប្រុសខាងលើ ហើយថែមទាំងបានលួចយកហ្វេសប៊ុករបស់ឈ្មោះ លី ហេង ប្រើដោយដាក់ឈ្មោះ Stefan Struik ។ ក្នុងលុះមកដល់ថ្ងៃទី៦ ខែធ្នូ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ហ្វេសប៊ុក Stefan Struik ដែលមានឈ្មោះពិតគឺ លី ហេង នៅសណ្ឋាគារមេគង្គ រួមនឹងមនុស្សប្រុស២នាក់ទៀត ដែលជាអ្នកបម្រើការងារឲ្យជនជាតិហូឡង់នេះ ៕

website_news/2017140704.txt · Last modified: 2017/07/14 10:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki