website_news:2017140705

ហ៊ឺ...! ស្លាប់ដោយសារហៅជួយតគ្នា

http://www.kaoh-santiphap-news. ៖ ម៉ុត សារុន ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១៦:៤០

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា សាកសពពលករខ្មែរ២នាក់ ត្រូវភាគីថៃបញ្ជូនត្រឡប់ឱ្យសាច់ញាតិវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីវេលាម៉ោងជិត៤រសៀលថ្ងៃទី១៣ កក្កដា បន្ទាប់ពីស្លាប់ដោយសារឆក់ខ្សែភ្លើង ក្នុងទឹកដីថៃ ក្រុងបាងកក ។ សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះទាំង២ម្នាក់ ម្នាក់ឈ្មោះបួ អាត ភេទប្រុស អាយុ៣៧ឆ្នាំ ជាកម្មករសំណង់ និងមានទីលំនៅក្នុងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត និងម្នាក់ទៀតឈ្មោះលន់ ប៊ុនឈាង ភេទប្រុស អាយុ៣៦ឆ្នាំ ជាកម្មកររួមអាជីពជាមួយជនរងគ្រោះ និងមានទីលំនៅភូមិយាង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ។

បើតាមការឱ្យដឹងពីសាច់ញាតិបានឱ្យកោះសន្តិភាពដឹងថា ជនរងគ្រោះទាំង២ត្រូវស្លាប់ ដោយចរន្តអគ្គិសនីឆក់ កាលពីវេលាម៉ោងជិត៦ល្ងាចថ្ងៃទី១១ កក្កដា ខណៈពួកគេវិលត្រឡប់ពីធ្វើការជាកម្មករសំណង់ ។ សាច់ញាតិដដែលនេះបន្តថា ដំបូងជនរងគ្រោះម្នាក់ ចូលដល់បន្ទប់ដេកលូកដៃប៉ះចំខ្សែភ្លើងដាច់ក៏ឆក់ លុះនាងជាប្រពន្ធជនរងគ្រោះស្រែកហៅឱ្យគេឯងជួយ ជនរងគ្រោះទី២ក៏ស្ទុះទៅជួយ បណ្តាលឱ្យឆក់ស្លាប់ទាំង២នាក់តែម្តង ។

website_news/2017140705.txt · Last modified: 2017/08/24 15:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki