website_news:2017140708

ថៃព្រមានដាក់ពិន័យមន្ត្រីអន្តោប្រវេសន៍យកលុយទឹកតែពីប្រជាជនឆ្លងដែននៅច្រក Sadao ជាប់ម៉ាឡេស៊ី

http://www.thmey-thmey-news.html 13, Jul 2017 , 4:58 pm ដោយ: គី ស៊ីណា

ជាងម្ភៃឆ្នាំមកហើយដែលប្រជាជនម៉ាឡេស៊ី និងថៃទម្លាប់ឲ្យលុយទឹកតែទៅមន្ត្រីប៉ូលិសនៅប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ Sadao ពេលជាពួកគេចង់ឆ្លងដែនពីម៉ាឡេស៊ីមកថៃ។ ថ្ងៃអង្គារទី១១ខែមិថុនា ប្រធាននាយកដ្ឋាននគរបាលអន្តោប្រវេសន៍ថៃបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោមបញ្ឈប់យកថ្លៃទឹកតែ ហើយអ្នកល្មើបញ្ជានឹងត្រូវពិន័យធ្ងន់ធ្ងរ។

ថ្ងៃអង្គារទី១១ខែមិថុនា ប្រធាននគរបាលអន្តោប្រវេសន៍ថៃលោកNatthathorn Prohsunthorn បានមកដល់ប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ Sadao ក្រោយមានព័ត៌មានអាស្រូវពាក់ព័ន្ធមន្ត្រីលោកយកលុយទឹកតែពីអ្នកឆ្លងដែន។ លោកបានបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោមឈប់ទទួលលុយទឹកតែ បើមិនដូច្នោះទេពួកគេនឹងរងពិន័យជាមិនខាន។

នគរបាល ៦ នាក់ត្រូវបានផ្លាស់ប្ដូរពីប៉ុស្ដិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ Sadao ភាគខាងត្បូងទៅការិយាល័យអន្តោប្រវេសន៍ Songkla ដើម្បីរង់ចាំការស្រាវជ្រាវពីការបញ្ហាលុយថ្លៃទឹក។ មូលហេតុមកពីភ្ញៀវទេសចរណ៍មកពីម៉ាឡេស៊ី ឬពលករចំណាកស្រុកម៉ាឡេស៊ីទម្លាប់ដាក់លុយក្នុងលិខិតឆ្លងដែនដើម្បីទទួលបានការបោះត្រាអនុញ្ញាតិ។

យោងតាមសារព័ត៌មានថៃ Bangkok Post លោក Natthathorn បានលើកឡើងថា ស្លាកសញ្ញានៅប៉ុស្តិ៍ត្រួតពិនិត្យបានបញ្ជាក់ស្រាប់ហើយថា មិនមានអ្វីចំណាយអ្វីទេពេលឆ្លងដែនក្នុងម៉ោងធ្វើការ។ ប៉ុន្តែគេត្រូវបង់លុយនៅពេលដែលគេមកដល់ប៉ុស្តិ៍ត្រួតពិនិត្យក្រៅម៉ោងធ្វើការចន្លោះម៉ោង៦ ព្រឹកដល់៩ព្រឹក ឬ៦ ល្ងាចដល់ម៉ោង ៩ល្ងាច»។ លោក Natthathorn ក៏បានបញ្ជាក់ថា ក្រសួងមហាផ្ទៃក៏បានអត្រាការចំណាយ សម្រាប់មន្ត្រីដែលធ្វើការក្នុងម៉ោងសម្រាកដែរ។ ការចំណាយបន្ថែមលើសេវានេះនៅដដល បើសិនជាក្រសួងមិនបានកែប្រែ។ ប៉ុន្តែមន្ត្រីខ្លះទាមទារលើសកំណត់ថែមទៀត។

ជាងម្ភៃឆ្នាំមកហើយដែលប្រជាជនឆ្លងដែនពីម៉ាឡេស៊ីមកថៃតាមរយៈប៉ុស្តិ៍ត្រួតពិនិត្យឆ្លងដែន Sadao ឲ្យថ្លៃទឹកតែទៅមន្ត្រីអន្តោប្រវេសន៍ ហើយក្នុងម្នាក់ដាក់លុយឲ្យមន្ត្រី ១៦ បាត។ ចំណែកការបោះត្រាលើទិដ្ឋាការដែលមានសុពលភាពមួយខែ គេត្រូវបង់ទឹកតែហូតដល់ ៧៩បាត។ ក្នុងមួយថ្ងៃយ៉ាងតិចណាស់មានអ្នកឆ្លងដែន ប្រាំពាន់នាក់ដែរ ដែលមានន័យថាថ្លៃទឹកដែលមន្ត្រីអន្តោប្រវេសន៍ Sadao ទទួលបានមានទំហំចាប់ពីប្រាំបីម៉ឺន ទៅមួយសែនបាតឯណោះ៕

website_news/2017140708.txt · Last modified: 2017/07/14 10:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki