website_news:2017140709

ពិតជាព្រៃផ្សៃពេកហើយ! ក្មេងស្រីវ័យ ១៣ឆ្នាំ ជាឈ្នួលបម្រើត្រូវម្ចាស់ផ្ទះយកឆ្នាំងអ៊ុតមកដាក់លើស្បែកមិនត្រឹមតែប៉ុណ្ណោះថែមទាំង

https://komsan.khmernotes.com/news/ July 13, 2017 9:13 am

មីយ៉ាន់ម៉ា៖ ប្ដីប្រពន្ធមួយគូត្រូវប៉ូលីសចាប់ខ្លួន ក្រោយពីអ្នកទាំងពីរបានប្រើអំពើហឹង្សា ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃចំពោះក្មេងស្រីវ័យ ១៣ឆ្នាំដែលជាអ្នកបម្រើ ដោយយកឆ្នាំងអ៊ុតនៅក្ដៅមកដាក់លើស្បែក ជះទឹកក្ដៅដាក់ ហើយថែមទាំងចាក់ភ្នែកក្មេងស្រីជាអ្នកបម្រើរបស់ពួកគេថែមទៀត។ ប៉ូលីសបាននិយាយថា បុរសជាប្ដីមានឈ្មោះថា Tun Tun វ័យ ៣០ឆ្នាំ និងស្ត្រីជាប្រពន្ធឈ្មោះ Myat Noe Thu វ័យ ៣២ឆ្នាំ ក៏បានយកធ្វើសកម្មភាពវាយក្មេងស្រីនឹងដំបងផងដែរ។ អ្នកជិតខាងបានឮសម្លេងក្មេងស្រីរងគ្រោះ និងបានដឹងពីការវាយប្រហារធ្វើបាបយ៉ាងសាហាវនេះ ពួកគេក៏បានធ្វើការរាយការណ៍ទៅកាន់សមត្ថកិច្ចឲ្យចុះជួយសង្គ្រោះក្មេងស្រី។ ក្រោយពីប៉ូលីសបានចាប់ខ្លួនបុរសជាប្ដីបាននិយាយប្រាប់ទៅប៉ូលីសថា ប្រពន្ធខ្លួនបានយកដំបងវាយទៅលើក្មេងស្រីរងគ្រោះ រួចយកឆ្នាំងអ៊ុតនៅក្ដៅអ៊ុនលើសាច់នាង និងបានជះទឹកក្ដៅដាក់មែន។

រូបភាពដែលត្រូវបានថតឡើងដោយប៉ូលីស បង្ហាញឲ្យឃើញថាក្មេងស្រីរងគ្រោះទទួលរងនូវរបួសសឹងតែពេញរាងកាយរបស់នាងទៅហើយ សូម្បីតែនៅលើមុខក៏មានរបួស។ ប៉ូលីសបានឲ្យដឹងថា ប្ដីប្រពន្ធមួយគូនេះត្រូវបានចាប់ខ្លួនពីបទធ្វើទារុណកម្មពលករធ្វើការតាមផ្ទះ ហើយបើយោងតាមការស៊ើបអងេ្កតអ្នកទាំងពីរនេះពិតជាមានកំហុសត្រូវទទួលខុសត្រូវ។ អ្នកស្រី Myo Tint Naing តំណាងឲ្យជនរងគ្រោះបាននិយាយថា “ក្មេងរងគ្រោះមានស្លាកស្នាមរបួសពេញលើខ្លួនរបស់នាង”ប៉ុន្តែទទួលថា គាត់មិនអាចធ្វើអ្វីបានទេចំពោះការសម្រេចចិត្តផ្តល់ប្រាក់ធានា។ បន្ទាប់ពីមានការពិនិត្យទៅលើរបួសក្មេងស្រីរងគ្រោះរួច នាងក៏ត្រូវបាននាំទៅស្នាក់នៅឯមន្ទីរសុខុមាលភាព សង្គម៕

website_news/2017140709.txt · Last modified: 2017/07/14 10:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki