website_news:2017140801

ពលករក្រៅប្រទេសជួយសេដ្ឋកិច្ចក្នុងរយៈពេលខ្លី តែរយៈពេលវែងពួកគេជាបន្ទុករបស់រដ្ឋាភិបាល

http://www.thmey-thmey-news.html 13, Aug 2017 , 8:19 pm ដោយ: ញ៉ុង ហេង

ភ្នំពេញ៖ អ្នកវិភាគសេដ្ឋកិច្ច លោក ង៉ែត ជូ ថ្លែងថា ការរកប្រាក់ចំណូលផ្ទេរចូលក្នុងប្រទេសរបស់ពលករខ្មែរ បានផ្ដល់ផលល្អសម្រាប់សេដ្ឋកិច្ចក្នុងរយៈពេលខ្លី។ ពលករខ្មែរនៅក្រៅប្រទេសមានចំនួនប្រមាណ ១,១៥លាននាក់ ដោយពួកគេផ្ទេរថវិកាប្រហែល ១៧០០លានដុល្លារអាមេរិកមកកម្ពុជាក្នុងមួយឆ្នាំ។ ប៉ុន្តែបើគិតទៅអនាគតសម្រាប់រយៈពេលវែង លោក ង៉ែត ជូ លើកឡើងថា ពលករទាំងនោះ ពេលត្រឡប់មកវិញ នឹងក្លាយជាបន្ទុករបស់រដ្ឋាភិបាល ព្រោះពួកគេធ្វើការដោយគ្មានជំនាញ ឬជំនាញកម្រិតទាប។

លោក ង៉ែត ជូ មានប្រសាសន៍ថា រដ្ឋាភិបាលគួរយកចិត្តទុកដាក់ខ្លាំងលើការបណ្ដុះបណ្ដាលជំនាញដល់ពលរដ្ឋក្នុងកម្រិតសមរម្យមួយ ដើម្បីឲ្យពួកគាត់អាចចាប់យកជំនាញថ្មីៗសម្រាប់ជីវភាពយូរអង្វែង និងជួយអភិវឌ្ឍប្រទេសជាតិ។ លើសពីនេះ ភាពមានជំនាញដល់ពលរដ្ឋ ក៏ជាការឆ្លើយតបនឹងតម្រូវការរបស់អ្នកវិនិយោគបរទេសក្នុងប្រទេសកម្ពុជាផងដែរ។

website_news/2017140801.txt · Last modified: 2017/09/04 12:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki