website_news:2017140804

ពលករប្រមាណជាង 1600 នាក់ កំពុងប្រឈមមុខនឹងការបញ្ជូនអោយវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ

http://pheaktraprak.com/archives/ សីហា สิงหาคม 11, 2017

ក្រសួងការងារថៃធ្វើការសម្ភាសន៍ពលករដែលចុះឈ្មោះរួច រយ:ពេល4 ថ្ងៃ មានអ្នកសម្ភាដន៍ធ្លាក់ប្រមាណជាង1600 នាក់ មូលហេតុមកពីគុណសម្បត្តិមិនគ្រប់គ្រាន់តាមលក្ខខ័ណ្ឌការងារ។ កាលពីថ្ងៃសុក្រទី11 ខែសីហា ឆ្នាំ2017 ក្រសួងការងារថៃ បានប្រកាសចំនួនតួលេខពលករដែលសម្ភាសន៍មិនជាប់ មានចំនួនប្រមាណជាង1600នាក់ ក្នុងចំណោមពលករ 90,000នាក់(9ម៉ឺននាក់) ដែលភ្នាក់ងារក្រសួងការងារថៃបានកោះហៅមកសម្ភាសន៍ក្នុងរយះពេល4ថ្ងៃកន្លងផុតទៅថ្មីៗនេះ។ ចាប់តាំងពីថ្ងៃទី08 ខែសីហាកន្លងទៅក្រសួងការងារថៃបានធ្វើការកោះហៅ និយោជក(ថៅកែ)និងកម្មករអោយមកធ្វើការបង្ហាញខ្លួននៅការិយាល័យក្រសួងការងារដើម្បីសម្ភាសន៍ ពីរស្ថានភាពជាក់ស្តែងរវាងកម្មករនិងថៅកែ ក្នុងការបង្ហាញខ្លួននេះមានពលករប្រមាណជាង90,000នាក់ ហើយដែលក្រសួងសម្ភាន៍ជាប់ និងមានលក្ខណៈគ្រប់គ្រាន់តាមច្បាប់ការងារថៃ តែនៅមានពលករប្រមាណជាង 1600 នាក់ ដែលក្រសួងសម្ភាសន៍មិនជាប់។ ព្រោះមកពីមូលហេតុពីយ៉ាងដូចខាងក្រោម៖

-ពលករគ្មានទំនាក់ទំនងពិតប្រាកដជាមួយនិយោជក- ខុសប្លែកពីនិយោជកពិតប្រាកដ ព្រោះនិយោជកពិតប្រាកដមានភាព ជិតស្និទ្ធជាមួយជាមួយកម្មករ។

-ពលករមានមិនទាន់គ្រប់អាយុធ្វើការទៅតាមដែលច្បាប់ការងារកំណត់ ដូច្នេះហើយទើបពលករចំនួននេះសម្ភាសន៍មិនជាប់។

website_news/2017140804.txt · Last modified: 2017/09/04 13:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki