website_news:2017140805

អាជ្ញាធរថៃចាប់ខ្លួនពលរដ្ឋខ្មែរអនាថាម្នាក់ បន្ទាប់ពីដើរសុំទាននៅចិញ្ចើមផ្លូវសាធារណៈក្នុងប្រទេសថៃ

http://pheaktraprak.com/archives/ សីហា สิงหาคม 13, 2017

ពលករខ្មែរអនាថាម្នាក់ត្រូវបានសមត្ថកិច្ចថៃ ចាប់ខ្លួនបន្ទាប់ពីឆ្លងដែនខុសច្បាប់មករស់នៅក្នុងប្រទេសថៃអស់រយៈពេលជាង5 ឆ្នាំ។ កាលពីថ្ងៃទី11 ខែសីហា ឆ្នាំ2017 អាជ្ញាធរថៃប្រចាំទីក្រុងបាងកកប្រទេសថៃ បានធ្វើការឃាត់ខ្លួនពលរដ្ឋខ្មែរ អនាថាម្នាក់ បន្ទាប់ពីមានប្រជាពលរដ្ឋថៃ រាយការណ៍ថាឃើញមនុស្ស ស្រដៀងបុរសម្នាក់នេះ លូនវាសុំទាននៅតាមចិញ្ចើមផ្លូវសាធារណៈនៅត្រង់ចំណុចមាត់ផ្លូវសុខុមវីត18 សុខុមវីត24 សង្កាត់ខ្លងតើយ ខ័ណ្ឌវ៉ាត់ណា ទីក្រុងបាងកកប្រទេសថៃ ។

ក្រោយពីបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ សមត្ថកិច្ចថៃបានចុះទៅត្រួតពិនិត្យនៅត្រង់ចំណុចដែលប្រជាពលរដ្ឋថៃរាយការណ៍ បានប្រទះឃើញ បុរសខាងលើកំពុងអង្គុយសុំទាន។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថា បុរសរូបនេះមានឈ្មោះ ផល្លា អាយុ 34ឆ្នាំ សញ្ជាតិខ្មែរ បានឆ្លងដែនខុសច្បាប់មករស់នៅក្នុងប្រទេសថៃអស់រយៈពេលជាង5 ឆ្នាំមកហើយ ហើយគ្មានទីលំនៅពិតប្រាកដ រាល់ថ្ងៃរស់ដោយសារសុំទានគេនៅតាមចិញ្ចើមផ្លូវតែប៉ុណ្ណោះបន្ទាប់ពីធ្វើការសាកសួររួច បុរសជនជាតិខ្មែរខាងលើត្រូវបានសមត្ថកិច្ចថៃនាំខ្លួនយកទៅកាន់ប៉ុស្តិ៍ប៉ូលិសដើម្បីធ្វើការសាកសួរបន្ថែម និងធ្វើការចោទប្រកាន់ពីរបទលួចឆ្លងដែនខុសច្បាប់ចូលមករស់នៅក្នុងប្រទេសថៃដោយគ្មានលិខិតអនុញ្ញាតរួចនិងធ្វើការបញ្ជូនអោយវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញតាមផ្លូវច្បាប់។

website_news/2017140805.txt · Last modified: 2017/09/04 14:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki