website_news:2017141102

ស្ថានភាពជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ មានការកើនឡើងគួរឲ្យកត់សម្គាល់

http://kleykley.sabay.com.kh/ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ ម៉ោង 15:57

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស បានបញ្ជាក់ថា រយៈពេល ១០ខែ ឆ្នាំ២០១៧នេះ ស្ថានភាពជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ ត្រូវបានរកឃើញជាបន្តបន្ទាប់ គួរឲ្យកត់សម្គាល់។ ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទរយៈពេល ១០ខែ ឆ្នាំ២០១៧ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកានេះ នៅទីស្តីការក្រសួងមហាផ្ទៃ។ លោកស្រី ជូ ប៊ុនអេង បន្តថាស្ថានភាពនេះក៏មានលេចចេញបទល្មើសជួញដូរសរីរាង្គ និងបទអន្តរការី នៃអំពើពរពោះជំនួស ដើម្បីនាំយកចេញទៅក្រៅប្រទេស ដែលជាសញ្ញាថ្មីពាក់ព័ន្ធ និងបទល្មើសរត់ពន្ធ ឬជួញដូរមនុស្សឆ្លងដែន។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដោះស្រាយ និងបង្ការទប់ស្កាត់ជាបន្ទាន់ ហើយចាប់ផ្តើមកសាងច្បាប់ ដើម្បីគ្រប់គ្រងសកម្មភាពពពោះជំនួសឲ្យបានឆាប់។លោកស្រីបញ្ជាក់ថា ការធ្វើចំណាកស្រុកឆ្លងដែន ឬទេសន្តរប្រវេសន៍ ក៏មានស្ថានភាពមិនប្រក្រតីដោយមានប្រជាពលរដ្ឋចាកចេញទៅធ្វើការនៅប្រទេសថៃ រហូតដល់ជាង ១លាននាក់ ទាំងស្របច្បាប់ ទាំងមិនមានឯកសារច្បាប់។ លើសពីនេះ មានពលករជាង ៣ផម៉ឺននាក់ទៀត នៅមិនទាន់មានឯកសារស្របច្បាប់ក្នុងប្រទេសថៃនៅឡើយ៕

website_news/2017141102.txt · Last modified: 2017/11/14 15:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki