website_news:2017141103

វិចារណកថាៈ បទល្មើសតាមព្រំដែន នៅតែកើតឡើង យ៉ាងពេញបន្ទុក

http://www.kungbunang.net/ អង្គារ, ១៤ វិច្ឆិកា ២០១៧ 13:38 ដោយ: វាសនាដារាវិជ័យ ID:012

កន្លងមកថ្នាក់ ដឹកនាំក្រសួងមហាផ្ទៃ បានចេញបទបញ្ជា ឲ្យបិទច្រករបៀងទាំងអស់ តាមតំបន់ ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ ច្រករបៀងជា ច្រើនកន្លែង ដែលគ្រប់គ្រង ដោយនគរបាលឬយោធា នៅតែដំណើរការយ៉ាងរលូន ដូចមុន ដដែល ។ ឈ្មួញមួយចំនួន នៅតែអាចនាំទំនិញគេចពន្ធ ទំនិញខុសច្បាប់ រថយន្ត ចង្កូតស្ដាំ និងម៉ូតូគេចពន្ធពីទឹកដីថៃ ចូលទឹកដីខ្មែរ តាមអំពើចិត្ត ដោយគ្មានញញើតអ្វីទាំងអស់ ព្រោះ មាន ការឃុបឃិតជាប្រព័ន្ធរួចទៅហើយ ។ ជាពិសេសនៅតាមច្រករបៀងមួយចំនួន នៅតែ មានបើកឲ្យពលករខ្មែរឆ្លងដែនខុសច្បាប់ ចូលទៅរកការងារធ្វើ លើទឹកដីថៃហើយត្រូវ សមត្ថកិច្ច អាជ្ញាធរថៃ ចាប់បញ្ជូនត្រឡប់មកវិញ ជាបន្តបន្ទាប់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងតាមច្រកព្រំដែននៅក្នុងខេត្តបាត់ដំបង

ថ្មីៗកន្លងទៅនេះ មានសេចក្ដីរាយការណ៍ថា ម៉ូតូទំនើបៗគេចពន្ធ និងរថយន្តចង្កូតស្ដាំ នៅតែ ត្រូវឈ្មួញនាំចូលតាមច្រករបៀងក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមាន ជ័យ ជាបន្តបន្ទាប់ហើយគ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការ ទប់ស្កាត់ នោះឡើយ ។ ប្រភពខ្លះបានឲ្យដឹងថា សាច់ញាតិមន្រ្តីនគរបាលជាន់ខ្ពស់ ក្នុងខេត្តបន្ទាយ មានជ័យ គឺជាអ្នកជាប់ពាក់ព័ន្ធ ក្នុងការនាំចូលម៉ូតូគេចពន្ធ និងរថយន្តចង្កូតស្ដាំតាមច្រក របៀងចំការគ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយមានការឃុបឃិតពីសំណាក់ មន្រ្តីយោធានិងមន្រ្តីនគរបាលឈរជើងការពារតាមព្រំដែនផងដែរ ។ តាមច្រករបៀង ជាច្រើន កន្លែងក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅតែមានឈ្មួញនាំចូល ទំនិញគេច ពន្ធ ទំនិញខុសច្បាប់ ពីទឹកដីថៃចូលទឹកដីខ្មែរ ហើយមានឈ្មួញខ្លះនាំចូលឈើគ្រញូង តែត្រូវសមត្ថកិច្ចគយចល័តបង្កា្របកាលពីពេលថ្មីៗកន្លងទៅនេះ។ ដូច្នេះតាមពិ និត្យជាក់ ស្ដែងគឺបទល្មើសឆ្លងដែនតាមបណ្ដោយព្រំដែនក្នុងខេត្តបន្ទាយមានជ័យ នៅតែកើ តមានបទ ល្មើសឆ្លងដែនយ៉ាងពេញបន្ទុក។

ចំណែកនៅច្រកព្រំដែនអូររំដួល ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង សមត្ថកិច្ចប្រចាំច្រកនេះបាន ឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលគ្រឿងឧបភោគបរិភោគដូចជាគ្រឿងក្នុងជ្រូក សាច់មាន់ ជង្គង់មាន់ ស្លាបមាន់ ត្រីនិងប្រហិតខូចគុណភាពពីទឹកដីថៃ ចូលទឹកដីកម្ពុជាយ៉ាងពេញ បន្ទុកតែម្ដង។ ទំនិញជាប្រភេទចំណីអាហារដែលឈ្មួញសម្រុក នាំចូលតាមច្រក អូររំលួល មិនត្រូវបានសមត្ថកិច្ចជំនាញត្រួពិនិត្យ គុណភាពមុនពេលអនុញ្ញាត្ត ឲ្យឈ្មួញនាំ ចូលនោះទេ ហើយបញ្ហានេះកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាពពលរដ្ឋខ្មែរ ដែល ទិញ ចំណីអាហារទាំងនោះ យកទៅទទួលទាន។ ឈ្មួញម្នាក់ឈ្មោះ យាយញ៉ បានប្រកប របរ នាំចូលផលិតផលពីសត្វតាមច្រកអូររំដួល ច្រើនឆ្នាំមកហើយដោយសារមានការ ឃុបឃិតពី សំណាក់មេគយនៅច្រកនេះដែលគិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួនហើយ បើកដៃឲ្យ ឈ្មួញធ្វើអ្វីៗតាមអំពើចិត្ត។ ចំណែកមន្រ្តីកាំកុងត្រូលនិងមន្រ្តីពេទ្យសត្វកំពុង សប្បាយ ប្រមូលលុយពីឈ្មួញនាំចូលទំនិញ ជាប្រភេទចំណីអាហារខូចគុណភាពនិងមាន លាយសារ ធាតុគីមីមកផ្លាញសុខភាពប្រជាពលរដ្ឋកម្ពុជា។

តាមព្រំដែនក្នុងខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តឧត្តរ មានជ័យ មិនត្រឹមតែកើតមានករណី ឈ្មួញលួចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខូចគុណភាពប៉ុណ្ណោះទេ គឺមានករណីពលរដ្ឋកម្ពុជាឆ្លងដែនខុសច្បាប់ចូល ទៅកាប់ឈើគ្រញូងទៀតផង។ ករណីពលរដ្ឋកម្ពុជាឆ្លងដែនចូលកាប់ឈើ គ្រញូងលើទឹកដី ថៃក្នុងខេត្តច័ន្ទបុរី ខេត្តស្រះកែវ ខេត្តនគររាជសីមា ខេត្តសុរិន្ទ ខេត្ត ស៊ីសាកេតនិងខេត្តអ៊ូប៊ុន ជាដើមត្រូវសមត្ថកិច្ចថៃបង្ក្រាបនិងចាប់ខ្លួនជាបន្តបន្ទាប់។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ ឈ្មួញឈើគ្រញូងក្នុងខេត្តឧត្តរមានជ័យ ដែលជាមន្រ្តី យោធានិងមន្រ្តីនគរបាលនៅតែអាច គេចផុតពីសំណាញ់ច្បាប់ដដែល។ ឈ្មួញឈើគ្រញូង នៅតែអាចដឹកជញ្ជូនឈើគ្រញូងពី ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ឆ្លងកាត់ខេត្ត សៀមរាបនិងខេត្តកំពង់ធំ ចេញទៅវៀត ណាម យ៉ាងគគ្រឹកគគ្រេងហើយសមត្ថកិច្ច បង្រ្កាបបានតិចតួចបំផុត។

បើតាមសេចក្ដីរាយការណ៍ ពីមន្រ្តីតូចតាចនៅច្រកតន់ហន់ ស្រុកកំពង់ត្រាច ខេត្តកំ ពត បានឲ្យដឹងថា មួយរយៈពេលកន្លងទៅនេះ ឈ្មួញដឹកជញ្ជូនឈើចេញទៅវៀតណាម តាម ច្រកតន់ហន់ រាប់រយម៉ែត្រគូប ក្នុងមួយថ្ងៃៗហើយគ្មានមន្រ្តីជំនាញឬសមត្ថកិច្ចពាក់ ព័ន្ធណា ចាត់វិធានការបង្ក្រាបឡើយ។ ឈើទាំងនោះឈ្មួញប្រមូលទិញពីស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយដឹកជញ្ជូនឆ្លងកាត់ខេត្តកំពង់ស្ពឺនិងខេត្ត កំពត ចេញទៅ វៀតណាមតាមច្រកតន់ហន់ យ៉ាងរលូនហើយនៅច្រកព្រែកចាក ស្រុក កំពង់ត្រាច ខេត្តកំពត ក៏មានឈ្មួញដឹកជញ្ជូនឈើចេញទៅវៀតណាមដែន។ សរុបសេចក្ដីមកបទល្មើសឆ្លងដែន កំពុងកើតឡើងយ៉ាងពេញបន្ទុកទាំងនៅតាមតំបន់ព្រំ ដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម។ ក្នុងនោះបទល្មើសនាំចូលទំនិញគេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់និងចំណីអាហារ ខូចគុណភាព មិនត្រឹមតែធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ ប៉ុណ្ណោះទេ គឺធ្វើឲ្យប៉ះពាល់ដល់សុខភាព របស់ពលរដ្ឋខ្មែរកាន់តែ ខ្លាំងឡើងៗទៀតផង៕

website_news/2017141103.txt · Last modified: 2017/11/14 15:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki