website_news:2017141104

ពលករកម្ពុជាធ្វើការនៅប្រទេសថៃជិត 50នាក់ ត្រូវថៅកែថៃបញ្ឈប់ពីការងារ

http://www.trolldee.com/archives November 14, 2017

កាលពីវេលាម៉ោង 06:00 ល្ងាចថ្ងៃច័ន្ទ ទី13 ខែវិច្ឆិកា ឆ្នាំ2017 ម្សិលមិញនេះ កម្មការិនីកម្ពុជាចំនួន42នាក់ត្រូវក្រុមហ៊ុនស្ប៉ាម៉ាស្សាមួយកន្លែងស្ថិតនៅមុខវត្តស៊ីវ៉ារ៉ា ស្រុកបាងសៅធុង ខេត្តសាមុតប្រាកាន ប្រទេសថៃ ត្រូវអ្នកគ្រប់គ្រងក្រុមហ៊ុនបញ្ឈប់ពីការងារដោយសារតែកម្មការនីខ្មែរទាំងនោះមិនគោរពតាមកិច្ចសន្យារបស់ក្រុមហ៊ុន។ យោងតាមប្រភពព័ត៌មានរបស់ប្រទេសថៃ បានចុះផ្សាយអោយដឹងថា មូលហេតុដែលកម្មការនីខ្មែរចំនួន 42នាក់ត្រូវក្រុមហ៊ុនស្ប៉ាម៉ាស្សាខាងលើនេះបញ្ឈប់នោះ គឺដោយសារតែកម្មការនីខ្មែរនិងថៃ បាននាំគ្នាឈប់ការងារហើយធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនបញ្ឈប់កិច្ចសន្យា កាត់ប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ពួកគេ។

ប្រភពពីកម្មករខ្មែរនិងកម្មករថៃមួយចំនួនបានប្រាប់សាព័ត៍មានប្រទេសថៃ អោយដឹងថា កាលពីពេលថ្មីកន្លងទៅនេះក្រុមហ៊ុនស្ប៉ាម៉ាស្សាខាងលើ ធ្វើកិច្ចសន្យា កាត់ប្រាក់កកនៅពេលចូលធ្វើការលើកដំបូងក្នុងម្នាក់2000បាតទៅ3000បាត ដោយចាប់ផ្តើមកាត់រយ:10 ថ្ងៃ 1 ក្នុងថ្ងៃចំនួនទឹកប្រាក់ 200បាត និងប្រចាំខែចំនួន600បាត ហើយនៅពេលកម្មករលាឈប់ធ្វើការត្រូវរាយការណ៍ជូនដំណឹងដលក្រុមហ៊ុនមុនរយ:15ថ្ងៃ ទើបទទួលបានប្រាក់កក់ដែលកាត់ចំនួនទាំងអស់នោះមកវិញ តែក្រុមកម្មកមិនយល់ព្រមតាមកិច្ចសន្យារបស់ក្រុមហ៊ុនទើបនាំគ្នាឈប់ការងារ ហើយមកធ្វើកូដកម្មទាមទារនៅមុខក្រុមហ៑នដូច្នេះ។

បើយោងតាមតាមការរៀបរាប់របស់អ្នកគ្រប់គ្រងក្រុមហ៊ុនស្ប៉ាម៉ាស្សាមួយនេះ បានបញ្ជាក់ឱ្យដឹងថា កម្មការនីខ្មែរទាំង 42នាក់ មិនយល់ព្រមគោរពតាមកិច្ចសន្សារបស់ក្រុមហ៑នដែលបានប្រកាសឡើង ទើបក្រុមហ៑នសម្រេចចិត្តបញ្ឈប់កម្មការនីខ្មែរទាំង42នាក់ អោយធ្វើការម្ដង ព្រមទាំងរៀបចំពាក្យបណ្ដឹងប្ដឹងទៅសមត្ថកិច្ចថៃ អោយចាត់វិធានការលើកម្មករខ្មែរទាំង42នាក់ពីបទល្មើសបុករុកគេហដ្ឋានរបស់ក្រុមហ៊ុន។ ចំពោះកម្មករជនជាតិថៃក្រុមហ៊ុនបានទុកឱកាសឲ្យកម្មករសម្រេចចិត្តរយ:ពេល1ថ្ងៃ ដើម្បីអោយចូលវិញ តែបើមិនចូលធ្វើការតាមការកំណត់របស់ក្រុមហ៑ុននិងបញ្ឈប់កម្មករថៃទាំងអស់នោះផងដែរ ក្នុងករណីនេះដែរអ្នកគ្រប់គ្រងក្រុមហ៊ុនដដែលបានលើកឡើងថាចំពោះកម្មការនីខ្មែរចំនួន42នាក់នេះ ធ្លាប់ឈប់ការងារលក្ខណៈបែបនេះម្ដងរួចហើយ ហើយធ្វើឱ្យក្រុមហ៊ុនខាតបង់ប្រាក់ចំណូល ព្រមទាំងបាត់បង់ភ្ញៀវទេសចរមួយចំនួនទៀត ហើយកម្មការិនីខ្មែរទាំងអស់នោះថែមទាំងនិស័្សយឌឺដងមិនស្ដាប់បង្គាប់របស់ក្រុមហ៊ុនឡើយ។

យ៉ាងមិញរឿងរាវដែលក្រុមហ៊ុនស្ប៉ាម៉ាស្សាមួយនេះបញ្ឈប់ការងារកម្មការិនីខ្មែរចំនួន 42នាក់ នៅក្នុងប្រទេសថៃលើកនេះ នៅមិនទាន់មានការបកស្រាយពីខាងភាគីកម្មការនីកម្ពុជានៅឡើយទេ។

website_news/2017141104.txt · Last modified: 2017/11/14 15:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki